ស្ថានភាព​ទឹកជំនន់​នៅ​អូរខៃដន​ក្រុង​ប៉ោយប៉ែត​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន

ដោយ អាស៊ីសេរី
2017-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ថានភាព​ទំនន់​ទឹកភ្លៀង​នៃ​អូរខៃដន ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ប្រកាស​អាសន្ន។
ស្ថានភាព​ទំនន់​ទឹកភ្លៀង​នៃ​អូរខៃដន ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ប្រកាស​អាសន្ន។
Photo Provided

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​១០ តុលា ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់ នៅ​អូរខៃដន ដល់​កម្រិត​ប្រកាស​អាសន្ន​ជូន​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ។

អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គ្រោះ​មហន្តរាយ ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​នោះ​ថា បញ្ហា​ទឹកជំនន់​នេះ ដោយ​ប្រទេស​កម្ពុជា​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​ឆ្លងកាត់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស ទើប​ធ្វើ​ឲ្យ​ខេត្ត​បន្ទាយមានជ័យ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រហូត​បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកភ្លៀង​ហូរ​មកពី​ប្រទេស​ថៃ ទើប​ធ្វើ​ឲ្យ​អាង​ទឹកអូរខៃដន ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។

នៅ​ក្នុង​សេចក្ដីប្រកាស​ដដែល​នេះ អាជ្ញាធរ​ខេត្ត​មួយ​នេះ​បាន​បញ្ជា​ឲ្យ​អភិបាលក្រុង និង​ស្រុក​ទាំង​២​នេះ ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ប្រកាស​អាសន្ន ទៅ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុស​ប្រយ័ត​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។ ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​ពុំបាន​បញ្ជាក់​ថា ទឹក​នឹង​ស្រុក​ទៅវិញ​នៅ​ពេលណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល