សិក្ខា​សាលា​ស្ដីពី​ការ​អប់រំ​នៅ​កម្ពុជា

អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGO EDUCATION PARTNERSHIP) ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​សមាគម​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ត្បូង សម្រាប់​ការ​អប់រំ​ជា​មូលដ្ឋាន និង​មនុស្ស​ចាស់ អាសបេ (ASPBAE) រៀបចំ​បើក​សិក្ខា​សាលា​មួយ​មាន​រយៈពេល ៤ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ កញ្ញា ក្រោម​ប្រធាន​បទ "ការ​កែប្រែ​អនាគត​របស់​ពួក​យើង​តាម​រយៈ​ការ​រស់នៅ​ជាមួយ​គ្នា និង​រៀន​ជាមួយ​គ្នា"។
ដោយ វិជ័យ អានន្ទ
2012-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សិក្ខា​សាលា​នេះ ប្រារព្ធ​នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ដែល​មាន​តំណាង​នៃ​អង្គការ​ចំនួន ២៩ ក្នុង​ប្រទេស​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ចូល​រួម។

នាយក​ប្រតិបត្តិ នៃ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក អិន សំរិទ្ធី ឲ្យ​ដឹង​ថា ការ​រៀបចំ​សិក្ខា​សាលា​នេះ​ឡើង គឺ​ដើម្បី​ជំរុញ និង​លើក​កម្ពស់​វិស័យ​អប់រំ និង​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក។

អង្គការ​អាសបេ ជា​បណ្ដាញ​នៃ​អង្គការ​ដែល​គេ​បង្កើត​ឡើង​មាន​រយៈពេល ៤៨ឆ្នាំ មក​ហើយ។ ហើយ​អង្គការ​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​ជា​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ធ្វើ​ការ​សហការ​គ្នា​លើក​ស្ទួយ​វិស័យ​អប់រំ។

អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​អង្គការ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ជា​ដៃគូ​របស់​អង្គការ​អាសបេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល