អាល្លឺម៉ង់​ផ្ដល់​ជំនួយ​ដល់​អង្គការ​ខុមហ្រ្វែល​សម្រាប់​ការងារ​បោះឆ្នោត

2008-07-02

ស្ថានទូត​សហព័ន្ធ​សាធារណរដ្ឋ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​១ កក្កដា ថា នឹង​ផ្តល់​ថវិកា ៣​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ដល់​អង្គការ ខុមហ្វ្រែល ក្នុង​កិច្ច​ប្រឹងប្រែង ចូលរួម​ធ្វើ​ឲ្យ​ការបោះឆ្នោត​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅតាម​គន្លង​មាគ៌ា​ប្រជាធិបតេយ្យ ។

អង្គការ ខុមហ្រ្វែល  កំពុង​ហ្វឹកហ្វឺន​និង​រាយ​កម្លាំង​មនុស្ស​ឃ្លាំមើល​ការបោះឆ្នោត​ដល់​ទៅ ១​ម៉ឺន​នាក់​ទូទាំង​ប្រទេស ។

ឯកអគ្គរដ្ឋទូត​អាលឺ្លម៉ង់ លោក Frank Mann មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ហើយ​លោក​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​យុវជន នឹង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ទៅ​បោះឆ្នោត ៕