អង្គការ ខុមហ្រ្វែល កំពុងហ្វឹកហ្វឺននិងរាយកម្លាំងមនុស្សឃ្លាំមើលការបោះឆ្នោតដល់ទៅ ១ម៉ឺននាក់ទូទាំងប្រទេស ។
ឯកអគ្គរដ្ឋទូតអាលឺ្លម៉ង់ លោក Frank Mann មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ជាលក្ខខណ្ឌចាំបាច់សម្រាប់សង្គមប្រជាធិបតេយ្យ ហើយលោកសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជន នឹងប្រើសិទ្ធិរបស់ខ្លួនទៅបោះឆ្នោត ៕
