រដ្ឋាភិបាល​ចេញ​សារាចរ​ស្ដីពី​ការ​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​មួយ ស្ដីពី​ការ​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី១៨ តុលា ឆ្នាំ​២០១២។
ដោយ វណ្ណ វិចារ
2012-10-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សារាចរ​ស្ដីពី​ការ​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​ព្រះ​ឆាយាល័ក្ខណ៍ សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា យោង​តាម​ច្បាប់​ស្ដីពី​ការ​រៀបចំ​បរម​ងារ និង​ព្រះរាជ​បុព្វសិទ្ធិ រាជរដ្ឋាភិបាល​ណែនាំ​ឲ្យ​គ្រប់​ក្រសួង និង​ស្ថាប័ន គ្រឹះស្ថាន​ឯកជន​ទាំង​អស់ រក្សា​ព្រះ​ឆាយាល័ក្ខណ៍ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដូច​ដែល​បាន​ធ្វើ​កន្លង​មក ដោយ​មិន​មាន​ការ​កែប្រែ​ឡើយ។

សារាចរ​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ការណែនាំ​នេះ គ្រប់​ក្រសួង​ស្ថាប័ន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ផ្សព្វផ្សាយ និង​អនុវត្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល