អង្គការស្នាមញញឹមនឹងផ្ដល់ការវះកាត់មាត់ឆែបដោយឥតគិតប្រាក់នៅមន្ទីរពេទ្យរុស្ស៊ី
ដោយ ឡេង ម៉ាលី
2017.01.06
2017.01.06
អង្គការស្នាមញញឹមកម្ពុជា ប្រកាសថា អង្គការនេះសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Face to Face និង Rotary Club នឹងផ្ដល់ការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប ពិការត្រចៀក និងពិការមុខមាត់ទាំងចាស់ថ្មី ជូនពលរដ្ឋដោយឥតបង់ប្រាក់។
ការវះកាត់ឥតបង់ប្រាក់នេះ នឹងផ្ដល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានរយៈពេល ៦ថ្ងៃ គឺចាប់ចុះឈ្មោះនៅថ្ងៃអាទិត្យ ទី៨ មករា ហើយការវះកាត់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃសុក្រ ទី១៣ មករា។
ប្រសិនបើលោកអ្នកចង់សាកសួរព័ត៌មានបន្ថែម សូមហៅទូរស័ព្ទទៅលេខ ០២៣ ២១១ ៤០៥ លេខ ០១២ ៦៥៥ ៧៨៦ និងលេខ ០៦៩ ៨២១ ៤៩១៕