អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​កើត​ជំងឺ​ផ្ដាសាយ​ជ្រូក

ដោយ សិរីមុនី
2016.02.20
ផ្ដាសាយ​ជ្រូក ៨៥៥ ២០១៦ អ្នក​កើត​ជំងឺ​ផ្ដាសាយជ្រូក (H1N1) លោក ឃុន ណូ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Sireymuny

គ្រូពេទ្យ​ជំនាញ​​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត អះអាង​ថា គេ​បាន​រក​ឃើញ​ជំងឺ​ផ្ដាសាយ​ជ្រូក (H1N1) កើត​លើ​បុរស​ជា​អ្នក​កាសែត​ក្នុង​ម្នាក់។ រហូត​មក​ទល់​ពេល​នេះ អ្នក​ជំងឺ​មិន​ទាន់​ដឹង​ខ្លួន និង​មិន​អាច​ដក​ដង្ហើម​បាន​ដោយ​គ្មាន​បំពង់​អុកស៊ីហ្សែន​ជំនួយ​នោះ​ទេ។

បុរស​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​កើត​ជំងឺ​ផ្ដាសាយជ្រូក​រូប​នេះ មាន​ឈ្មោះ​ថា ឃុន ណូ ជា​អ្នក​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍ MY TV និង CTN។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក សិរីមុនី អំពី​ព័ត៌មាន​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។