កាសែតភ្នំពេញប៉ុស្តិ៍ កាលពីសប្តាហ៍មុន បានរាយការណ៍ថា ក្រុមវិនិយោគិនបរទេសមានចិត្តស្ទាក់ស្ទើរ មិនចង់ដាក់ទុនប្រកបអាជីវកម្មផ្ទាល់ៗនៅកម្ពុជា ដោយសារបញ្ហាតម្លៃភ្លើងអគ្គិសនីខ្ពស់ពេក បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជា យៀកណាម និង ថៃ ។
កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនបរទេសមិនចង់រកស៊ីនៅកម្ពុជា មកពីបញ្ហាពុករលួយ ស៊ីសំណូកសូកប៉ាន់ ។ អ្នកឯកទេសមើលឃើញថា បញ្ហាថាមពលអគ្គិសនី កើតឡើងដោយសារកម្ពុជាពុំមានបណ្តាញខ្សែផ្គត់ផ្គង់ភ្លើងអគ្គិសនីទៅគ្រប់ទិសទីដែលបណ្តាលឲ្យក្រុមហ៊ុនភ្លើងតូចៗ រកស៊ីដោយឡែកៗ មិនសូវគោរពច្បាប់ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) បានផ្សាយថា អគ្គិសនីនៅកម្ពុជាពឹងពាក់ទាំងស្រុង ពេញ២៤ម៉ោង មិនបាន ហើយតាមជនបទ ក៏ពុំមានភ្លើងគ្រប់គ្រាន់ ។
សេដ្ឋវិទូ សុខ ស៊ីណា មានប្រសាសន៍ថា តម្លៃភ្លើងអគ្គិសនី អាចចុះទាប បើរដ្ឋាភិបាលបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈ ។ ប៉ុន្តែ បើបញ្ចុះពន្ធនោះ រដ្ឋនឹងបាត់បង់ចំណូល ។
លោកថា បញ្ហាខ្វះថាមពលអគ្គិសនី ដោះមិនចេញទេ យ៉ាងតិចក៏រហូតដល់ឆ្នាំ២០១២ ដែរ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ហ៊ុន សែន៖ កម្ពុជានឹងត្រៀមថវិកាសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងតំបន់
ហ៊ុន សែន៖ ផែនការបង្កើតផ្សារហ៊ុននឹងត្រូវពន្យារពេល
វិបត្តិហិរញ្ញវត្ថុពិភពលោកនិងផលប៉ះពាល់ចំពោះប្រទេសកម្ពុជា
ប្រមុខរដ្ឋាភិបាលសំណូមពរឲ្យមានការបញ្ចុះតម្លៃអគ្គិសនីនៅជនបទ
វិបត្តិហិរញ្ញវត្ថុពិភពលោកប៉ះពាល់ដល់ការវិនិយោគទុននៅកម្ពុជា?
កម្ពុជាទាមទារឲ្យមានការបន្ធូរបន្ថយបំណុលដល់ប្រទេសដែលមានអភិវឌ្ឍន៍តិចតួច
ក្រុមហ៊ុនបរទេសលក់សាំងនៅកម្ពុជាយល់ព្រមបញ្ចុះតម្លៃ
ពាណិជ្ជករថៃរិះគន់ថា មន្ត្រីគយខ្មែរនៅច្រកប៉ោយប៉ែតបង្កការលំបាក
សហភាពអឺរ៉ុបចាត់ទុកក្រុមហ៊ុនអាសកាសចរណ៍មួយនៅកម្ពុជាថាគ្មានសុវត្ថិភាព
នាយករដ្ឋមន្ត្រីជំរុញឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបញ្ចុះតម្លៃប្រេង