ប័ណ្ណសារព័ត៌មាន
2014-12-09
បន្ទាយលង្វែកដ៏រឹងមាំរបស់ខ្មែរនាបុរាណសម័យ ត្រូវសៀម វាយយកបានដោយប្រើល្បិចខ្ចីដៃខ្មែរ អោយបំផ្លាញកំពែងរុំព័ទ្ធទីក្រុងនេះដោយដៃខ្មែរខ្លួនឯង។
2014-12-02
ព្រះរាជាខ្មែរមួយអង្គនៃសម័យលង្វែក គឺព្រះបាទព្រះមហិន្ទរាជាធិរាជព្រះសត្ថា ដែលគ្រងរាជ្យពីឆ្នាំ១៥៧៦ ដល់ឆ្នាំ១៥៨៥ ជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រថា ជាព្រះមហាក្សត្រដែលល្មោភអំណាច ហើយមានជំនឿមិនសមហេតុសមផល រហូតដល់ចាញ់ល្បិចកលសៀម ធ្វើអោយមានភាពចលាចល អសន្តិសុខគ្រប់ទីកន្លែងក្នុងព្រះនគរ។
2014-11-25
ជនជាតិអឺរ៉ុប ដែលបានចូលមកប្រទេសកម្ពុជា នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ ក្រៅពីមកធ្វើជំនួញ និងផ្សាយសាសនា ពួកនេះក៏ត្រូវព្រះមហាក្សត្រខ្មែរពឹងពអោយជួយទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសសៀម ដែរ។ ប្រការនេះ បានបើកឱកាសអោយពួកអឺរ៉ុប អាចលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរ ហើយហ៊ានធ្វើគត់ព្រះមហាក្សត្រខ្មែរថែមទៀតផង។
2014-11-10
ជនជាតិអឺរ៉ុប ដែលភាគច្រើនមកពីប្រទេសអេស្ប៉ាញ (Spain) និងព័រទុយហ្គាល់ (Portugal) បានចូលមកដល់ប្រទេសកម្ពុជា ក្រោយពីបានបោះទីតាំងដាក់អាណានិគមលើប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍រួចហើយ។
2014-10-28
ព្រះមហាក្សត្រខ្មែរដែលគ្រងរាជ្យនៅចុងសតវត្សទី១៦ គឺព្រះបាទបរមិន្ធររាជា។ ព្រះអង្គបានដឹកនាំការវាយដណ្ដើមយកខេត្តខ្មែរមួយចំនួនពីប្រទេសសៀម មកវិញ ក្នុងនោះមានខេត្តនគររាជសីមា សង្គាស គោកខ័ណ្ឌ ស៊ីសាកេត បស្ចឹមបុរី ច័ន្ទបុរី ត្រាត និង រយ៉ង។
2014-10-21
ក្រុងលង្វែក គឺជាអតីតរាជធានីខ្មែរ និងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរ។ នៅជុំវិញរាជធានីនេះ មានដាំដើមឫស្សីកម្រាស់ជាង ១០០ម៉ែត្រ សម្រាប់ធ្វើជារបាំងការពារ។ រាជធានីលង្វែក ត្រូវបានរៀបចំចាត់អោយកសាងឡើងដោយព្រះបាទច័ន្ទរាជា បន្ទាប់ពីព្រះអង្គវាយឈ្នះស្ដេចកន និងដណ្ដើមរាជ្យបានមកវិញ។
2014-10-14
ព្រះបាទច័ន្ទរាជា ដែលជាព្រះមហាក្សត្រដឹកនាំការវាយកម្ចាត់ និងកាត់កស្ដេចកន ដណ្ដើមយករាជ្យបានមកវិញនោះ គឺជាព្រះមហាក្សត្រដែលបានសាងក្រុងលង្វែក និងបានវាយបណ្ដេញសៀម ដែលចូលមកបោះទីតាំងនៅអង្គររហូតដល់ដល់ខេត្តអង្គរ ត្រូវបានគេហៅថាខេត្តសៀមរាប ទៀតផង។
2014-10-07
នៅដើមសតវត្សទី១៦ ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទសុគន្ធបទ គឺជាអតីតក្មេងវត្តម្នាក់មានឈ្មោះថា នាយកន។ នាយកន បានត្រូវព្រះបាទសុគន្ធបទ ជួយទំនុកបម្រុង ហើយតែងតាំងជាឃុនហ្លួងព្រះស្ដេចកន។ បន្ទាប់មក នាយកន ក៏ក្បត់ស្ដេចផែនដី ហើយវាយដណ្ដើមរាជ្យ។
2014-09-30
នៅដើមសតវត្សទី១៦ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុគន្ធបទ ត្រូវបានក្មេងវត្តមួយរូប ដែលកើតក្នុងអំបូរពលព្រះ គឺជាពូជអ្នកងារចាំបោសសម្អាតវត្ត វាយដណ្ដើមយករាជបល្ល័ង្កបាន។
2014-09-16
ជម្លោះដណ្ដើមរាជបល្ល័ង្គរវាងព្រះរាជាខ្មែរពីរព្រះអង្គ ដែលត្រូវជាមា និងក្មួយនឹងគ្នា នៅក្រោយសម័យអង្គរ បានផ្តល់ឱកាសអោយស្ដេចថៃ លូកដៃចូលធ្វើអន្តរាគមន៍។
2014-09-09
ក្រោយសម័យអង្គរ វិបត្តិដណ្ដើមរាជបល្ល័ង្កនៅក្នុងរាជវង្សខ្មែរនៅមានជាបន្តទៅទៀត។ រហូតដល់ពេលខ្លះ បានធ្វើអោយកម្ពុជា ត្រូវបែងចែកទៅជាបីផ្នែក ហើយមានស្ដេចបីអង្គសោយរាជ្យនៅតាមភូមិភាគរៀងៗខ្លួនផង។
2014-09-02
សម័យអង្គរដ៏រុងរឿងខ្លាំងនៃប្រវត្តិសាស្ត្រជាតិខ្មែរ ត្រូវបានធ្លាក់ចុះទៅវិញ ដោយជម្លោះដើម្បីឥទ្ធិពលគ្នាទៅវិញទៅមកពីសំណាក់អ្នកដឹកនាំ តាមរយៈជំនឿទៅលើមនោគមន៍វិជ្ជាសាសនាខុសៗគ្នា។
2014-08-05
នៅដើមសតវត្សទី១៥ ព្រះរាជាខ្មែរសម័យនោះ គឺព្រះបាទពញាយ៉ាត បានសម្រេចព្រះទ័យបោះបង់ចោលក្រុងអង្គរ រួចកសាងរាជធានីថ្មី ដំបូងនៅទួលបាសាន បន្ទាប់មកនៅភ្នំពេញ ដែលបានក្លាយជារាជធានីនៃប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។
2014-07-29
ព្រះបាទពញាយ៉ាត ដែលគ្រងរាជ្យនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១៥ គឺជាព្រះមហាក្សត្រដែលជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រ ថាជាក្សត្រាអង់អាចក្លាហាន វាយរំដោះយកក្រុងអង្គរ ពីសៀម មកវិញបាន ហើយព្រមទាំងស្ដេចដែលលើករាជធានីមកតាំងនៅក្រុងភ្នំពេញសព្វថ្ងៃនេះផង។
2014-07-22
នៅចុងសតវត្សទី១៤ ប្រទេសសៀម បានដណ្ដើមកាន់កាប់ក្រុងអង្គរ មួយលើកជាពីរលើក។ ប្រការដែលធ្វើអោយខ្មែរចាញ់ដៃសៀម ដូច្នេះ មួយផ្នែកមកពីល្បិចស្ម័គ្រស្លាប់របស់ពួកសៀម ដែលធ្វើយ៉ាងណាអោយតែវាយដណ្ដើមយកកម្ពុជា បាន និងមួយផ្នែកទៀតមកពីខ្មែរឆាប់ជឿទុកចិត្តល្បិចបោកប្រាស់របស់ខ្មាំងសត្រូវផង។