នាយក​អង្គការ​AIMថា​ទូរទស្សន៍​CNNដាក់​ចំណង​ជើង​រឿង​ការ​រក​ស៊ី​ផ្លូវ​ភេទ​ខុស​ពី​អត្ថបទ

ដោយ ប្រាជ្ញ ចេវ
2017.08.21
ដន ប្រ៊ូស្ទើ ២០១៧ ៨៥៥ លោក ដន ប្រ៊ូស្ទើ (Don Brewster) (ឆ្វេង) នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ ហៅ​កាត់​ថា AIM ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​ទីស្នាក់ការ​អង្គការ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Brach Chev

នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ ហៅ​កាត់​ថា AIMលោក ដន ប្រ៊ូស្ទើ (Don Brewster) អះអាង​ថា ទូរទស្សន៍​ស៊ីអិនអិន(CNN) ដាក់​ចំណង​ជើង​ទាក់ទង​​នឹង​ការ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា ខុស​ពី​អត្ថន័យ​ក្នុង​​អត្ថបទ​ដែល​ទូរទស្សន៍​នេះ​ចុះ​ផ្សាយ។

លោក ដន ប្រ៊ូស្ទើ ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ឯ​ទីស្នាក់ការ​អង្គការ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ សីហា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បិទ​អង្គការ​មួយ​នេះ ​ដោយ​សារ​តែ​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ស៊ីអិនអិន ដែល​ដាក់​ចំណង​ជើង​ថា ស្ត្រី​ខ្មែរ​ត្រូវ​បាន​លក់​ធ្វើ​ជា​ពេស្យាចារ។

លោក ដន ប្រ៊ូស្ទើ អះអាង​ថា ក្រោយ​ពី​ការ​ចុះ​ផ្សាយ​ដោយ​ខុស​ចំណង​ជើង​នេះ លោក​បាន​សរសេរ​ទៅ​ទូរទស្សន៍​នេះ​ឲ្យ​កែតម្រូវ ភ្លាមៗ​ទូរទស្សន៍​នេះ​ក៏​ព្រម​កែ​តម្រូវ។ លោក​បន្ត​ថា ទូរទស្សន៍​ស៊ីអិនអិន បាន​ដឹង​ថា ក្មេង​ស្រី​ទាំង៣​នាក់ ដែល​ផ្ដល់​បទសម្ភាសន៍​ទាំង​នោះ​ ជា​ជនជាតិ​វៀតណាម រស់​នៅ​កម្ពុជា។

បន្ថែម​ពី​នេះ លោក ដន ប្រ៊ូស្ទើ អះអាង​ថា អង្គការ​របស់​លោក​មិន​មែន​បង្កើត​ឡើង​ដើម្បី​ជា​កេង​ចំណេញ​ណាមួយ​ពី​កម្ពុជា​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ជា​ការ​លើក​ស្ទួយ​នឹង​ប្រឆាំង​ការ​ជួញ​ដូរ​កុមារ និង​ស្ត្រី​នៅ​កម្ពុជា​តែ​ប៉ុណ្ណឹង។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។