CCHR រក​ឃើញ​ថា​រដ្ឋាភិបាល​បង្កើន​អំណាច​បំបិទ​សំឡេង​រិះគន់​លើ​អ៊ីនធឺណិត

ដោយ សាន សែល
2016-03-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កំណត់​ត្រា​សង្ខេប​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ២០១៦ ៨៥៥
កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ស្ដីពី​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព សិទ្ធិ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Screenshot
Screenshot

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.(CCHR) រក​ឃើញ​ថា រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​គោល​បំណង​បង្កើន​អំណាច ដើម្បី​បំបិទ​សំឡេង​រិះគន់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​កំណត់​ត្រា​សង្ខេប​ស្ដីពី «ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា» នៅ​ថ្ងៃ​ទី​៣ មីនា។

តាម​រយៈ​ការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​បច្ចេកវិទ្យា​រយៈពេល ៦​ខែ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ព្យាយាម​បំបិទ​មាត់​អ្នក​រិះគន់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នឹង​បង្ក​ជា​គ្រោះថ្នាក់ «ពិត​ប្រាកដ» ដល់​ប្រជាជន​ដែល​ប្រើប្រាស់​អ៊ីនធឺណិត ដែល​អនុវត្ត​សិទ្ធិ​បច្ចេកវិទ្យា ហើយ​នាំ​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​កម្ពុជា បង្កើត​វប្បធម៌​នៃ​ការ​ដាក់​ពិរុទ្ធ​ខ្លួន​ឯង (self-censorship)

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅ​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថា​ជា​ការ​វាយ​ប្រហារ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល៖ «សម្ដេច​តេជោ បាន​ដាក់​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​ឲ្យ​ទិតៀន មិន​ដែល Unlike ឬ​លុប​អ្នក​ណា​ចោល​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់ ក៏ប៉ុន្តែ​បើ​អ្នក​ណា​ញុះញង់​គេ បំផ្លាញ​សេចក្តី​សុខ​របស់​មហា​ជន សណ្ដាប់ធ្នាប់​សាធារណៈ អ្នក​ហ្នឹង​ហើយ​ជាប់​គុក»

តួលេខ​យក​ចេញ​ពី​កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៥ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា កើន​ឡើង ដោយ​បច្ចុប្បន្ន​ជាង ៤១​ភាគរយ​នៃ​ប្រជាជន​កម្ពុជា សរុប កំពុង​ប្រើប្រាស់​អ៊ីនធឺណិត ខណៈ​កាល​ពី​ឆ្នាំ​២០១០ មាន​ប្រជាជន​ត្រឹម​តែ ១,៣​ភាគរយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​ដែល​ប្រើ​អ៊ីនធឺណិត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ទាមទារ​ថា រដ្ឋាភិបាល​មិន​គួរ​យក​ច្បាប់​ដើម្បី​រឹតត្បិត​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា ការ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​មិន​សម​ហេតុផល និង​មិន​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មិន​គួរ​ត្រូវ​បាន​ចាត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រទេសខ្មែរ ហេតុម៉េច បានជា ប្រជាពលរដ្ឋ រាប់លាននាក់ ក្រ ខ្លះចំណាកស្រុក ខ្លះគ្មានដី គ្មានផ្ទះនៅ បែជា ជួលដី ជួលផ្ទះគេនៅ ទៅវិញ ?

Mar 04, 2016 10:12 AM

អ្នក​អាន​អនាមិក

Yes government open internet,face book to let people criticize government not Hun Sen,Hor Nam Hong,Hun Manet,Hun Money (Many)
Phan Siphes is right just government.

Mar 03, 2016 11:55 PM

អ្នក​អាន​អនាមិក

អ្នកបញ្ចេញមតិ តាមហ្វេសប៊ុក បើនិយាយលើកជើង ហ៊ុន សែន បាន . ប៉ុន្តែបើ រិះគន់ ហ៊ុន សែន ចូលបញ្ជីខ្មៅ ហ៊ុន សែន ទុកចាត់ការ នៅពេលឧកាសល្អ !

Mar 03, 2016 09:50 PM

អ្នក​អាន​អនាមិក

Phan Siphes is always support his boss all the time,don't blame him if he does not he will go back to Long Beach and bake a donuts one night for $50 again and asking for SSI.

Mar 03, 2016 01:44 PM

អ្នក​អាន​អនាមិក

តាចាស់ ហ៊ុន សែន បង្កើតហ្វេសប៊ុក ខ្លួនអែង អោយគេចូលមក ស្រួលកត់ឈ្មោះអ្នកណា ដែលរិះគន់ខ្លួន ដើម្បីកំចាត់ចោល ទៅថ្ងៃក្រោយ !

Mar 03, 2016 08:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល