សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ថា​សិទ្ធិ​តវ៉ា​និង​បញ្ចេញ​មតិ​របស់​កម្មករ​ធ្លាក់​ចុះ

ដោយ អ៊ុំ រង្សី
2016-01-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ ៦២០
កម្មករ​កម្មការិនី​នៃ​រោងចក្រ​សេរី (CERIE) និង​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) មក​ពី ខេត្ត​កំពង់ស្ពឺ ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Cheu Sideth

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា (CDPLA) លើក​ឡើង​ថា ការ​អនុវត្ត​សិទ្ធិ​តវ៉ា និង​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​គ្រប់​វិស័យ​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ការ​លើក​ឡើង​របស់​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មករា។

សេចក្តី​ថ្លែងការណ៍​នេះ​រក​ឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​តវ៉ា និង​បញ្ចេញ​មតិ​របស់​កម្មករ​និយោជិត​គ្រប់​វិស័យ​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គឺ​ជុំវិញ​ព្រឹត្តិការណ៍​ហិង្សា​នៅ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) នៅ​ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​កម្មករ​របួស​ច្រើន​នាក់ និង​ចាប់​ថ្នាក់​ដឹក​នាំ​សហជីព​ដាក់​ពន្ធនាគារ។

ក្រៅ​ពី​នេះ​ទៀត សេចក្តី​ថ្លែងការណ៍​ដដែល​ក៏​លើក​ឡើង​អំពី​បញ្ហា​កូដកម្ម​របស់​បុគ្គលិក​បើកបរ​របស់​ក្រុមហ៊ុន​កាពីតូល (CAPITOL) ប្រមាណ​ជិត ៤០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ដោយសារ​ពួក​គេ​នាំ​គ្នា​បង្កើត​សហជីព និង​តវ៉ា​សុំ​ចូល​ធ្វើ​ការ​វិញ ក៏​ត្រូវ​បាន​រង​នូវ​អំពើ​ហិង្សា​ដូច​គ្នា។

ដោយ​មើល​ឃើញ​ពី​បញ្ហា​ទាំង​នេះ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ចាត់​វិធានការ​ដោះស្រាយ​ជូន​កម្មករ និង​អ្នក​បើកបរ​ទាំង​នោះ ឲ្យ​មាន​ការងារ​ធ្វើ​វិញ ព្រម​ទាំង​វែក​មុខ​ជន​ប្រើ​ហិង្សា​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល