សេចក្ដី​រាយការណ៍​ជុំវិញ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត និង ជុន ច័ន្ទបុត្រ
2017.12.19
ជុន ច័ន្ទបុត្រ ៦២២ លោក ជុន ច័ន្ទបុត្រ រាយការណ៍​ជុំវិញ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

សហគមន៍​អន្តរជាតិ កំពុង​តែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ប្រធានបទ​នៃ​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លើក​យក​ទៅ​ពិភាក្សា​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពីរ​រូប​គឺ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)  និង​លោក ចន ស៊ីហ្វតុន (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​នៅ​អាស៊ី បាន​ចូលរួម​ឆ្លើយ​បំភ្លឺ។ គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ បន្ត​ស្វែង​យល់​បន្ថែម​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​រិះរក​វិធានការ​ទណ្ឌកម្ម​សមស្រប​ដើម្បី​បង្ក​បរិយាកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​មួយ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨ ខាង​មុខ។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក ជុន ច័ន្ទបុត្រ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ទី​នោះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។