គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​នឹង​រាយការណ៍​នៅ​មុខ​អង្គការ​សហប្រជាជាតិ

ដោយ យាង សុជាមេត្តា
2017-09-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ផ្ដល់​បទសម្ភាសន៍​ក្រោយ​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រតិភូ​ជប៉ុន នា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ផ្ដល់​បទសម្ភាសន៍​ក្រោយ​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រតិភូ​ជប៉ុន នា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Morm Moniroth

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ពេល​ចេញ​ដំណើរ​ពី​កម្ពុជា ទៅ​កាន់​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ថា ក្រុម​ការងារ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នឹង​ត្រូវ​រាយការណ៍​ជូន​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​លោក ជិន ម៉ាលីន អះអាង​ថា​មាន​គោលដៅ​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ និង​ដើម្បី​ពន្យល់​សហគមន៍​អន្តរជាតិ​អំពី​កម្ពុជា ពិត និង​កម្ពុជា នៅ​លើ​សារព័ត៌មាន​បរទេស។

ទោះ​ជា​យ៉ាង​ណា ការ​រាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នេះ ក៏​ជួន​ពេល​ដែល​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ទីក្រុង​ហ្សឺណែវ ផង កំពុង​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​បក្ស​ប្រឆាំង វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាពិសេស​គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា តែ​ម្តង។

សហគមន៍​អន្តរជាតិ​ចាត់​ទុក​សកម្មភាព​ទាំងអស់​នេះ​ថា​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Keo Remy Dollars will wear his own poops mixed with Hun sen's poops on his face when speaking at the UN in Switzerland.

This guy like Nhek Bun Chhai betrays his consent for money will face the same fade when he become useless like Nhek Bun Chhai & Phn Pheap.

Sep 11, 2017 04:04 AM

អ្នក​អាន​អនាមិក

មិនបាច់ចូលអង្គការសហប្រជាជាតិស្អីទៀតទេ ធ្វើប្រទេសផ្តាច់ការតែម្តងទៅ

Sep 10, 2017 09:54 PM

អ្នក​អាន​អនាមិក

Hun Sen is using his big brother Pol Pot strategy arrest people at night. Do you remember at night in Pol Pot regime? Who will be gone the next night? Is this Hunnam right? Is this justice? is this how Cambodian government run the country arrest people at night? Tell the world how good you are (CPP and Hun Sen) can manipulate other. I'm not a politician, I don't have any family in Cambodia but I was born in Cambodia. Why am I get involved in this? do I want a position ? no! do I want money? no! do I have nothing to do? no! Do I scare Hun Sen intimidate? no! I want to see Cambodian government system better and better. go forward, not make a U-turn. Please step up and sacrifice your time to help for your children future.

Sep 10, 2017 02:52 PM

គេហទំព័រ​ទាំងមូល