អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​ទិវា​ពិភពលោក​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​នៅ​ថ្ងៃ​ទី​៩ សីហា

ដោយ យាង សុជាមេត្តា
2017-08-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ លោក សឺន ជុំជួន ថ្លែង​ក្នុង​ពិធី​ខួប​ទី​៩ នៃ​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ លោក សឺន ជុំជួន ថ្លែង​ក្នុង​ពិធី​ខួប​ទី​៩ នៃ​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នឹង​ប្រារព្ធ​ទិវា​ពិភពលោក​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​ផង និង​ដើម្បី​ចែក​រំលែក​ព័ត៌មាន ព្រម​ទាំង​ចំណេះ​ដឹង​ដល់​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ទូទៅ​ពី​ស្ថានភាព​រស់​នៅ និង​សិទ្ធិ សេរីភាព​របស់​ខ្មែរ​ក្រោម​ដែល​កំពុង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ផង។

​ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​បទ​បង្ហាញ​ពី​ការ​អភិរក្ស​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​បទ​បង្ហាញ​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជនជាតិ​ដើម ដោយ​វាគ្មិន​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស និង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា៖ «ជនជាតិ​ដើម​ត្រូវ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង វៀតណាម​ដែល​គ្រប់គ្រង​ទៅ​លើ​ខ្មែរ​ក្រោម វៀតណាម​ត្រូវ​តែ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា​ជា​នរណា ហើយ​តើ​ខ្មែរ​ក្រោម​ត្រូវ​ទទួល​បាន​សិទ្ធិ​បែប​ណា? យើង​ចង់​ផ្អែក​ទៅ​លើ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ដែល​វៀតណាម ត្រូវ​តែ​ទទួល​ស្គាល់​សេចក្ដី​ប្រកាស​នេះ»

តួលេខ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា ជនជាតិ​ដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០​លាន​នាក់ រស់​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ពួកគេ​ទាំង​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់​កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល