មន្ត្រី​សិទ្ធិ​មនុស្ស​រំលឹក​ប្រទេស​ម្ចាស់​ជំនួយ ថា​ល្មម​ដល់​ពេល​ដាក់​ទណ្ឌកម្ម​​លើ​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2017-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មិន​ភ្ញាក់​ផ្អើល​ទេ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រួម​ទាំង​អ្នកស្រី មូរ សុខហួរ ផង ត្រូវ​ចាកចេញ​ពី​កម្ពុជា​ដើម្បី​សុវត្ថិភាព។

ប៉ុន្តែ លោក​ភ្ញាក់ផ្អើល ដែល​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា សុខចិត្ត​ទុក​ឲ្យ​លោក ហ៊ុន សែន បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាម​តែ​អំពើ​ចិត្ត។ លោក​ចោទ​ជា​សំណួរ ថា​តើ​សហគមន៍​អន្តរជាតិ អត់​ដឹង​ទេ​ឬ ថា​ការ​នៅ​ស្ងៀម​ស្ងាត់​របស់​ខ្លួន​បែប​នេះ គឺ​វា​មិន​ខុស​អ្វី​​ពី​ការ​យល់ព្រម​ទុក ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​បាន​ស្រេច​​តែ​ចិត្ត​នោះ​ទេ?

លោក ហ្វីល រ៉ូប៊ឺតសុន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា មេដឹកនាំ​ផ្ដាច់​ការ​លោក ហ៊ុន សែន គ្មាន​ញញើត​នឹង​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា ដោយ​ប្រើ​ប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ និង​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ​ ដែល​គ្មាន​ឯករាជ្យ​របស់​គាត់។ លោក​បន្ត​ថា លោក​ ហ៊ុន សែន កំពុង​មាន​មហិច្ឆតា​នាំ​ប្រទេស​កម្ពុជា​ ទៅ​រក​ការ​បោះឆ្នោត​មួយ ដែល​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ធំជាង​គេ ចូល​រួម​ប្រកួត​ប្រជែង។

លោក ហ្វីល រ៉ូប៊ឺតសុន បញ្ជាក់​ថា ល្មម​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ។ លោក​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ប្រកាស​អំពី​ការ​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ជាតិ​ខាង​មុខ និង​ពិចារណា​ដាក់​ទណ្ឌកម្ម លើ​គណបក្សប្រជាជន​កម្ពុជា។ បើ​មិន​ដូច្នេះ​ទេ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​តែ​បន្ត​គំរាមកំហែង​មន្ត្រី​គណបក្ស​ប្រឆាំង ដោយ​យក​លេស​ចោទប្រកាន់​តាម​បែប​រវើរវាយ ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ថា​ពួកគាត់​​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង មិន​អាច​បន្ត​មាន​វត្ត​នៅ​កម្ពុជា និង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រលាយ​សាបសូន្យ​យ៉ាង​ប្រត្យក្ស។

តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ ជិត​ពាក់​ក្នុង​ចំណោម​តំណាងរាស្ត្រ ៥៥នាក់ រួម​និង​អនុប្រធាន អ្នកស្រី មូរ សុខហួរ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​សុវត្ថិភាព ដោយសារ​រង​ការ​គំរាមកំហែង​ តាម​ចាប់​ខ្លួន​ពី​សំណាក់​លោក ហ៊ុន សែន ដែល​បាន​ថ្លែងការណ៍​ ព្រមាន​អ្នកស្រី និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ដទៃ​ទៀត​កុំឲ្យ​ព្រហើន និង​គំរាម​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត ដែល​លោក​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ក្នុង​បទ​ចោទ​នៃ​អំពើ​ក្បត់​ជាតិ និង​ការ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនដឹងថាអ្នកណាក្បត់ជាតិទេ ដែលបើកដៃអោយយួនយកដីតាមចិត្ត និងរស់នៅដោយសេរីពេញស្រុកខ្មែរនោះសម្តេច?

Oct 05, 2017 06:21 AM

អ្នក​អាន​អនាមិក

is លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) a human?

Oct 04, 2017 09:47 PM

គេហទំព័រ​ទាំងមូល