មន្ត្រី​បក្ស​ប្រជាជន​ចាត់​ទុក​អ្នក​សរសេរ​ប្រមាថ​លោក ហ៊ុន សែន ថា​ជា​អ្នក​ប្រឆាំង​ផ្កាប់​មុខ

ដោយ ខែ សុណង
2016-01-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុខ ឥសាន ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ បាន​ឃាត់​ខ្លួន​ស្ត្រី​វ័យ​ក្មេង ដែល​បង្ហោះ​រូបភាព​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (Facebook)។

សមត្ថកិច្ច បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ទៅ​សួរ​នាំ​នេះ នៅ​ចំណុច​ភូមិ​ភ្នៀត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​អ្នក​បង្ហោះ​រូបភាព​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ហ្វេសប៊ុក ថា​ជា​អ្នក​ប្រឆាំង​ផ្កាប់​មុខ ដែល​ចាំបាច់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា អ្នក​ដែល​សរសេរ​រិះគន់ និង​បង្ហោះ​រូបភាព​ជេរ​ប្រមាថ​ដល់​បុគ្គល​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​អ្នក​មាន​ចេតនា​ប្រឆាំង ដែល​គ្មាន​ការ​ពិចារណា និង​គ្មាន​សីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​បុគ្គល៖ «ខ្ញុំ​អត់​មាន​យល់​ឃើញ​អី​ក្រៅ​ពី​ក្មួយៗ​ហ្នឹង វា​ផ្កាប់​មុខ​ពេក ជ្រុល​ហួស​ព្រំដែន​នៃ​ការ​បញ្ចេញ​មតិ ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ដទៃ។ អា​ហ្នឹង​វា​ចាំបាច់​វា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ យើង​លេង​ក្នុង​ក្របខ័ណ្ឌ​មួយ រក្សា​ឲ្យ​បាន​នូវ​សីលធម៌ មិន​មែន​លេង​ទេ​រឿង​នេះ គឺ​ជា​ចេតនា​ប្រឆាំង ខ្ញុំ​មើល​ខ្លឹមសារ​ដែល​គាត់​ផ្សព្វផ្សាយ»

ការ​ថ្លែង​នេះ បន្ទាប់​ពី​កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​ស្ត្រី​វ័យ​ក្មេង ដែល​បង្ហោះ​រូបភាព​ប្រមាថ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​គណនី គឹម បុប្ផា (Kim Bopha)។

ម្ចាស់​គណនី​ហ្វេសប៊ុក គឹម បុប្ផា (Kim Bopha) ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ជាច្រើន បង្ហោះ​ផ្សព្វផ្សាយ​នោះ​បាន​សរសេរ​ថា ដំណឹង​មរណភាព លោក ហ៊ុន សែន ស្លាប់​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សិង្ហបុរី (Singapore)។ ក្រៅ​ពី​នេះ ក៏​មាន​ភ្ជាប់​ដោយ​កាត់​ត​រូប លោក ហ៊ុន សែន ដេក​ក្នុង​មឈូស ហើយ​សរសេរ​ថា លោក ហ៊ុន សែន ស្លាប់​ដោយសារ​បណ្ដាសា​ពលរដ្ឋ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៤។

ទាក់ទង​ករណី​នេះ អធិការ​ខណ្ឌ​មានជ័យ លោក សេង ស៊ីណូ ថ្លែង​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​គណនី​ឈ្មោះ គឹម បុប្ផា នៅ​ចំណុច​ភូមិ​ភ្នៀត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ហើយ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ព័ត៌មាន​បន្ថែម​ពី​នេះ​ទៀត លោក​មិន​បាន​ដឹង​នោះ​ទេ៖ «គេ​ចុះ​មក​យក​ព័ត៌មាន​អី​ខ្ញុំ​អត់​ហ៊ាន​យក​បាន​ទេ គេ​សាកសួរ​គេ​ដឹក​យក​ទៅ​ក្រសួង​មហាផ្ទៃ តែ​ម្ដង។ កិច្ចការ​ធំៗ​អ៊ីចឹង គ្រាន់​តែ​ដឹង​ថា សហការ​គ្នា គេ​យក​ទៅ​នាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ។ ចាប់​គាត់​ភ្លាម គេ​អត់​ឲ្យ​បែក​រឿង គេ​យក​ទៅ​តែ​ម្ដង»

រីឯ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ ដោយ​លោក​អះអាង​ថា មិន​បាន​ទទួល​ព័ត៌មាន​នេះ​គ្រប់​ជ្រុងជ្រោយ។

ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ ការ​រិះគន់ និង​ការ​គំរាម​សម្លាប់​នាយក​រដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ត្រូវ​បាន​តុលាការ​ចាត់​វិធានការ​តាម​ច្បាប់​ជា​បន្តបន្ទាប់។

កាល​ពី​ថ្ងៃ​ទី​៩ មករា តុលាការ​ខេត្ត​កំពង់ធំ បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ ២៨​ឆ្នាំ ជា​កសិករ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ម្នាវ សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ដែល​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ​ពី​បទ​គំរាម​សម្លាប់ និង​ប្រមាថ។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ មករា ក្នុង​ពិធី​សម្ពោធ​ស្ពាន​ក្បែរ​សាលា​តិចណូ​ថា អ្នក​ដែល​ជេរ​លោក គឺ​គ្មាន​វាសនា​ល្អ​នោះ​ទេ ហើយ​ថា បើ​លោក​ចង់​ចាត់​ការ​តែ ៧​ម៉ោង​ប៉ុណ្ណោះ លោក​ក៏​មិន​បាច់​ប្រើ​កម្លាំង​ពី​ភ្នំពេញ​ទេ គឺ​ប្រើ​កម្លាំង​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ តុលាការ​បាន​ចាត់​ការ​លើ​ករណី​មួយ​ចំនួន ដូចជា ករណី​គំរាម​សម្លាប់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ករណី​គំរាម​សម្លាប់ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន និង​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​បង្ហោះ​ពី​ការ​អំពាវនាវ​ចូលរួម​បដិវត្តន៍​ពណ៌ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។

ទាក់ទង​នឹង​សេចក្ដី​រាយការណ៍​ពី​កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ បាន​ឃាត់​ខ្លួន​ស្ត្រី​វ័យ​ក្មេង​ដែល​បង្ហោះ​រូបភាព​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ហ្វេសប៊ុក​នោះ មាន​សេចក្ដី​រាយការណ៍​មក​ថា ក្រសួង​មហាផ្ទៃ បាន​ដោះ​លែង​វិញ​ហើយ។

ប្រភព​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ផែង វណ្ណៈ និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បង្ហោះ​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ បាន​សាកសួរ​រក​ឃើញ​ថា នាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​រូបភាព​ប្រមាថ​នោះ​ឡើយ ដោយ​មាន​អ្នក​ផ្សេង​យក​គណនី​ហ្វេសប៊ុក​ឈ្មោះ គឹម បុប្ផា នេះ និង​រូបថត​របស់​នាង​ប្រើប្រាស់។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៥ មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

This old bastard has no real education in life at all...believe me !this idiot talks like some khmerouge psychopathic uneducator and this old bastard gotten a job by power connection ,bribed ,and loyalties to dictator "no reason to tell u "just defended his brutal boss that all he knew .

Jan 27, 2016 10:36 AM

អ្នក​អាន​អនាមិក

លោក សុខ​ឥសាន ជាទីស្អប់ខ្ពើម កោតតែលោកហាមាត់ទៅរួច លោកសាកនិយាយពាក្យពិតមើល ថាជាង៣០ឆ្នាំក្រោមការ​ដឹកនាំពួក​លោក ធ្វើអោយប្រទេសខ្មែររីកចំរើនប៉ុណ្ណាហើយ រាស្រ្តខ្មែររុងរឿង​ប៉ុណ្ណាហើយ បើឆ្លើយថាមានគឺពួក ពីរ២ដង៥ហើយ បើនិយាយ​ពី​ការហិចហោចខ្លោចផ្សាវិញគឺរកពាក្យមករៀបរាប់មិនអស់ទេ ចូរអ្នក​កុំ​អួតថាអញពួកអញធ្វើបានច្រើនណាស់បង្ហាញរាស្រ្តអី ត្បិតអីអ្នក​ណា​ក៏គេធ្វើដែរ ព្រោះវាជាការងារដែលអ្នកឯងត្រូវធ្វើទេ ព្រោះការងារហ្នឹង​កៅអីហ្នឹងប្រាក់ខែហ្នឹង ត្រូវតែធ្វើការ អញ្ចឹងអត់មាន​រឿងអីមកអួត​យក​បុង​បោករាស្រ្របូមអំណាចទេ។

Jan 26, 2016 09:26 PM

savann

ពី Canada

ជំរាបលោក សុខអីសាន ខំធ្វើសន្និសិតហើយខំបញ្ចេញសម្លង ធ្វើយ៉ាងណាទំម្លាក់កំហុស ទៅលើគណបក្យប្រឆំាង នោះហ៊ុន សែនច្បាស់ជាលើកតំណែងឲ្យពិតជាមិនខាន ខំទៅ

Jan 26, 2016 07:11 AM

អ្នក​អាន​អនាមិក

ជនល្មើស កាប់ឈើ បំផ្លាញបរិស្ថាន ជាដៃជើង ហ៊ុន សែន មិនឃើញចាប់យកមកកាត់ទោស សោះ !
ប្រជាពលរដ្ឋ ជេរប្រមាថ សមនឹងទង្វើរខ្លួន លក់សម្បត្តិជាតិ ទៅអោយបរទេស គឺមិនខុសទេ !

Jan 26, 2016 03:44 AM

ហានិភ័យ

ពី តាកែវ

អ្នកប្រឆាំងផ្កាប់មុខ ជនផ្តាច់ការផ្កាប់គូថ !

Jan 25, 2016 07:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល