អង្គការ​នានា​​ថ្កោល​ទោស​រដ្ឋាភិបាល​បង្ក្រាប​អ្នកភូមិ​ឡពាង

ដោយ វោហារ ជាតិ
2014-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ឡពាង ៦១០
សកម្មភាព​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទៅ​លើ​អ្នក​ភូមិ​ឡពាង កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០១៤។
RFA/Chin Chetha

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្កោល​ទោស​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៤ សីហា ចំពោះ​ការ​បង្ក្រាប​លើ​អ្នក​ភូមិ​ឡពាង ជា​បន្ត​បន្ទាប់ ក្នុង​សប្ដាហ៍​នេះ តាំង​ពី​ខេត្ត​កំពង់ឆ្នាំង រហូត​មក​ដល់​ភ្នំពេញ។

ទន្ទឹម​នឹង​អំពាវ​នាង​ឲ្យ​ដោះស្រាយ​បញ្ចប់​​ជម្លោះ​ដី​រវាង​អ្នកភូមិ​ឡពាង ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (K.D.C) អាដហុក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​និង​ជាបន្ទាន់​ចំពោះ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែល​រំលោភ​យក​ដី​អ្នក​ភូមិ​ឡពាង និង​ដាក់​ពិន័យ​សមត្ថកិច្ច​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់។

ចំណែក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា នេះ​ដែរ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​បន្ទាន់​រាល់​ការ​គំរាម​កំហែង ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ សកម្មជន​តស៊ូ​មតិ​ដើម្បី​ការពារ​ដីធ្លី ការពារ​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន  និង​ធ្វើ​យ៉ាង​ណា​ធាន​សុវត្ថិភាព​របស់​ពួកគេ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ដែល​បាន​ចែង។

ស្ត្រី​ភូមិ​ឡពាង ៨​នាក់ បាន​សន្លប់​ក្នុង​ពេល​ព្យាយាម​ទម្លុះ​របាំង​ប៉ូលិស​បិទ​ផ្លូវ​នៅ​ខណ្ឌ​ឫស្សីកែវ ជា​ច្រើន​ជាន់​កាលពី​ថ្ងៃ​ទី​១៣ សីហា ហើយ​កំពុង​​សម្រាក​ព្យាបាល​នៅ​ឡើយ។ មុន​នេះ​មួយ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី​១២ សីហា  អ្នក​ភូមិ​ឡ​ពាង ត្រូវ​បាន​​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង បង្ក្រាប​យ៉ាង​ចាស់​ដៃ​ម្ដង​រួចមក​ហើយ​បណ្ដាល​ឲ្យ​ខ្លះ​រង​របួស និង​៣​នាក់​ត្រូវ​ចាប់​ខ្លួន៕

ចុច​អាន​សេចក្ដី​ថ្លែងការណ៍​ទាំង​ស្រុង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ក្មេងវត្ត

ពី វត្តភ្នំ

តើសម្លេងបង្ហើរតាមខ្យល់និងទឹកខ្មៅរបស់អង្ការមនុស្សធម៌ទាំងអស់
នៅស្រុកខ្មែរសព្វថ្ងៃនេះបាននាំមកនូវផលប្រយោជន៍អ្វីខ្លះជូនពល
រដ្ឋខ្មែរ?តើហ៊ុន សែន,សម រង្សីនិងកឹម សុខាយកអ្វីមកមើលនិង
ស្ដាប់សំដីនិងអក្សរទាំងនោះ?។

Aug 15, 2014 04:15 PM

អ្នក​អាន​អនាមិក

ចូរកុំប្រកាន់និងអាដហុកអី បើមិននិយាយគេមិនហៅថាអាដហុកទេ បើមិនស្រែកទាល់តែចែកឥវ៉ាន់គ្នាបិតទ្វារទៅរត់ម៉ូតូឌុបវិញ តែតាម​ពិត​សម្រែកបានត្រឹមតែស្រែក តែសម្លេងនេះវាគ្មានន័យអីទេ មិនខុសពី​ពាក្យថៃថា ម៉ាហៅបៃតងហែង​និងអែង។

Aug 14, 2014 02:38 AM

អ្នក​អាន​អនាមិក

បើដឹងហើយ សូមស្ងាត់ទៅ!! ទុកផ្លូវឲ្យពួកគាត់រកស៊ីបានយូរអង្វែងផង។

Aug 14, 2014 10:31 AM

គេហទំព័រ​ទាំងមូល