រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​ទទូច​ឲ្យ​កម្ពុជា​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឲ្យ​ខ្ជាប់ខ្ជួន

ដោយ អាស៊ីសេរី
2017-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង ទទូច​ឲ្យ​កម្ពុជា​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន

រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian) កាល​ពីថ្ងៃទី២៥ ខែកញ្ញា បាន​សំដែង​ក្ដី​បារម្ភ​អំពី​ស្ថានភាព​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​នៅ​កម្ពុជា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​ទីក្រុង​ប៉ារីស។

ក្នុង​ជំនួប​ទ្វេភាគី​លើកទីមួយ​នេះ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ បាន​ផ្ដោត​ចំណាប់​អារម្មណ៍​ជា​ពិសេស​ក្រោយ​ពី​មាន​ករណី​ចាប់ខ្លួន លោក កឹម សុខា និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​នៅ​កម្ពុជា។ លោក​បាន​ទទូច​ប្រាប់​សមភាគី​កម្ពុជា​ឲ្យ​យល់​អំពី​សារសំខាន់​ក្នុង​ការ​បន្ត​ដំណើរការ​ឡើង​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​សេរីភាព និង​សិទ្ធិមនុស្ស ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ កាន់​ខិត​ជិត​មក​ដល់។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ សម​ភាគី​ទាំងពីរ ក៏​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បារាំង-កម្ពុជា ជា​ពិសេស​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ។ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ បាន​ស្វាគមន៍​ចំពោះ​ការ​ចុះ​បញ្ជី​ក្រុម​ប្រាសាទ​សម្បូហ៍​ព្រៃគុហ៍​ជា​បេតិកភណ្ឌមនុស្ស​ជាតិ​សាកល ហើយ​លោក​ក៏​បាន​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ថែរក្សា​តំបន់​អង្គរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

unless you have economic sanctions on group of government leaders, then you will some changes, otherwise they will continue doing what they can do.

Sep 27, 2017 12:46 PM

គេហទំព័រ​ទាំងមូល