សង្គម​ស៊ីវិល​ថា​បទ​បញ្ជា​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​ឃ្លាំ​មើល​ពលរដ្ឋ​គឺជា​ការ​រឹតត្បិត​សេរីភាព

ដោយ អាស៊ីសេរី
2017-11-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Yang Chandara

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភអំពី​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​ ដែល​ចេញ​លិខិត​បញ្ជា​ទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស ឲ្យ​រៀបចំ​ក្រុមការងារ​តាមដាន​ឃ្លាំមើល​អ្នក​មាន​ឧបាយកល​ទាំងឡាយ​ណា​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​លើក​ឡើង​ថា បទបញ្ជា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធានការ​​របស់​ក្រសួងមហាផ្ទៃ​នេះ ជា​ការ​ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ហួសហេតុ។

ប្រធាន​បណ្ដាញ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ហាក់​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង ត្បិត​ក្រសួងមហាផ្ទៃ​ ចេញ​លិខិត​បញ្ជា​ទៅ​អភិបាលខេត្ត​ទូទាំង​ប្រទេស​ដែល​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ងើប​តវ៉ា​អំឡុង​ពេល​តុលាការ​កំពូល​ជំនុំជម្រះ​ក្ដី​ករណី​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

លោក​ចាត់ទុកថា វិធាន​ការនេះ​ថា ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ព្រោះ​វិធានការ​នេះ​បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពល​រដ្ឋ៖ «តាម​ពិត​វិធានការ​នេះ​គឺ​ជា​ការ​ទប់​ស្កាត់​ការ​តវ៉ា​ផង ហើយ​ក៏​ជា​ការ​បំភ័យ​ផង​ទៅ​ដល់​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​។ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​សិន​ពេល​នោះ​មាន​ការ​រារាំង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ខ្ញុំ​គិត​ថា ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​ដល់​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ»

លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង ចុះ​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​រាជធានី​ទាំង​២៥ រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធនឹង​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋអំណាច​នៅ​កម្ពុជា។ ក្នុង​លិខិត​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​គ្រប់គ្រង​តាមដាន​ស្ថានការណ៍ និង​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បាន​ឆាប់រហ័ស ត្រូវ​រៀបចំ​ក្រុមការងារ​សម្រាប់​បញ្ជា​តាមដាន​បញ្ហា​នេះ ចាប់ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​តទៅ។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ លោកបណ្ឌិត មាស នី លើក​ឡើង​ថា វិធានការ​នេះ​ទំនង​ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ​ក្រែង​មាន​ការ​តវ៉ា​អំឡុង​ពេល​តុលាការ​កំពូល​ជម្រះក្ដី​ករណី​រំលាយ​គណបក្សប្រឆាំង។ ទោះជា​យ៉ាងណា លោក​អះអាង​ថា ចំណាត់​ការ​នេះ​គឺជា​រឿង​សមស្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុងនាម​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​សន្តិសុខ​នៅ​ក្នុង​សង្គម៖ «ព្រោះ​អី​ការ​ដែល​រំលាយ​គណបក្ស​មួយ​ដែល​មាន​មនុស្ស​ប្រមាណ​ជា​កន្លះ​នគរ​ដែល​គាំទ្រ​គណបក្ស​នោះ វា​ចង់​មិន​ចង់​វា​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត​ខ្ពស់ មិន​ដូច​មនុស្ស ៣​នាក់​ ព្រោះ​មនុស្ស ៣​លាន​នាក់​ច្រើន​ណាស់​ បើ​សិន​ជា​គេ​នាំ​គ្នា​មក​ដេក​នៅ​លើ​ថ្នល់​ក៏​មិន​ដឹង​ធ្វើ​ម៉េច​គេ​ដែរ។ដូច្នេះ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ត្រូវ​ហើយ ព្រោះ​រឿង​នេះ​មិន​មែន​រឿង​តូច​ទេ»

ទោះជា​យ៉ាងណា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ កត់​សំគាល់​ថា រហូត​មក​ទល់​ពេលនេះ លោក​ហាក់​មិន​ឃើញ​សញ្ញា​ណាមួយ ដែល​ប្រជាពលរដ្ឋ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អំឡុង​ពេល​រំលាយ​គណបក្សប្រឆាំង នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា នោះ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើ បក្សសង្គ្រោះជាតិ ជា​អ្នកបំរើ​ជាតិខ្មែរ​ពិតប្រាកដ ឈ្នះឆ្នោតវិញ​លោកតា ស ខេង គាត់អោយ​ធ្វើ​បាតុកម្ម អហឹង្សា ដោយមានសមត្ថកិច្ចការពារ ក្រែងលោ មានជនខិលខូច​ធ្វើផ្តេសផ្តាស់

Nov 14, 2017 09:57 PM

មាលី

ពី តាកែវ

មនុស្សមួយចំនួួនក្នុងរដ្ធាភិបាលសុទ្ធតែពួកប៉ុលពតបានជាគេនៅតែធ្វើការរបៀបកុម្មុយនិស្ត

Nov 14, 2017 06:09 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋខ្មែរត្រូវរៀបចំខ្លួនហើយលោកហ៊ុនសែនប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះដើម្បីរំលាយជាមួយលោករណឫទ្ធិឆ្នាំ 1997 ។ ខ្ញុំបានកត់សម្គាល់អស់រយៈពេលជាច្រើនឆ្នាំថាហ៊ុនសែនគិតថាគាត់អាចធ្វើអ្វីដែលគាត់ចង់បាន។ សូមប្រជាជនខ្មែរកុំឱ្យហ៊ុនសែនធ្វើរឿងក្បត់ច្បាប់ឱ្យក្បត់ប្រទេស។ ហ៊ុនសែនគិតថាប្រជាជនខ្មែរគ្មានអំណាច។ គាត់គិតថាយោធារបស់គាត់មានអំណាច។ ប្រជាជនខ្មែរត្រូវក្រោកឈរឡើងនៅពេលតែមួយនឹងឈ្នះហើយមានមោទនភាពក្នុងការសង្រ្គោះប្រទេសរបស់អ្នក។




Suggest an edit

Nov 14, 2017 03:45 AM

អ្នក​អាន​អនាមិក

this is what Pol Pot did. Do Khmer remember?

Nov 14, 2017 02:50 AM

អ្នក​អាន​អនាមិក

📷📷 សូម​ជំរាប លោកតា ស ខេង គ្មានប្រជាពលរដ្ឋ មន្ត្រីរាជការ គណបក្ស ណា ធ្វើបដិវត្តន៍ពណ៏ ផ្តួលរំលំរដ្ឋាភិបាល ដូចក​ញ្ចាស់ ហ៊ុន សែន សាងអំពើអាក្រក់ភ័យខ្លួន ចោទមួលបង្កាច់ នោះឡើយ !​
📷📷📷 មាន​តែ កញ្ចាស់ ហ៊ុន សែន រលាយខ្លួនឯង តែម្នាក់​ ប៉ុណ្ណោះនៅថ្ងៃ​ខាងមុខ !​
សូមបញ្ជាក់បន្ថែម .

Nov 13, 2017 09:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល