អង្គការ​ឃ្លាំ​មើល​សិទ្ធិ​សេរីភាព​ពិភពលោក​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព

ដោយ យន់ សាមៀន
2015.01.28
សកម្មជន​ បឹងកក់ ៦២០ សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី បូ ឆវី (រូប​ជាប់​ខ្នោះ​ដៃ) និង​លោកស្រី ង៉ែត ឃុន ក្នុង​បន្ទប់​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៦ មករា ២០១៥។ ស្ត្រី​សកម្មជន​ដីធ្លី​ ១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាល​ពី​អំឡុង​ខែ​វិច្ឆិកា ២០១៤។
RFA/Morm Moniroth

អង្គការ​ឃ្លាំមើល​សិទ្ធិសេរីភាព​ពិភពលោក ហ្វ្រីដឹម ហោស (Freedom House) កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​មករា ផ្សាយ​របាយការណ៍​ស្ដីពី​សិទ្ធិ​សេរីភាព​សម្រាប់​ឆ្នាំ​២០១៥។

របាយការណ៍​នេះ​បាន​សិក្សា​ទៅ​លើ​ប្រទេស​ចំនួន ១៩៥​ប្រទេស​ក្នុង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា ផង​ដែរ។ អង្គការ​សិក្សា​ផ្ដោត​លើ​ផ្នែក​សំខាន់​ចំនួន​បី​រួម​មាន​សិទ្ធិ​សេរីភាព សេរីភាព​នយោបាយ និង​សេរីភាព​ផ្នែក​ពលរដ្ឋ ដោយ​ដាក់​ចំណាត់ថ្នាក់​ពី​មួយ​រហូត​ដល់ ៧ មាន​ន័យ​ថា លេខ​មួយ​ល្អ​បំផុត ឬ​មាន​សេរីភាព​ពេញលេញ ចំណែក​លេខ​៧ គឺ​អាក្រក់​បំផុត ឬ​គ្មាន​សេរីភាព​ទាល់​តែ​សោះ។ អង្គការ​នេះ បាន​ដាក់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា ចំពោះ​ផ្នែក​សិទ្ធិ​សេរីភាព សេរីភាព​នយោបាយ និង​សេរីភាព​ផ្នែក​ពលរដ្ឋ​ពី​លំដាប់ថ្នាក់​ពី ៥ ទៅ​ដល់ ៦ មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព។

ដោយ​ឡែក​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា គឺ​ប្រទេស​ថៃ សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​ពលរដ្ឋ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​រដ្ឋប្រហា​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត។ របាយការណ៍​បញ្ជាក់​ថា របប​ផ្តាច់ការ​បាន​ប្រើប្រាស់​មធ្យោបាយ​គាប​សង្កត់​ទៅ​លើ​ពលរដ្ឋ និង​ការ​វាយ​ប្រហារ​ផ្នែក​ភេរវកម្ម​បណ្តាល​ឲ្យ​សិទ្ធិ​សេរីភាព​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។