អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ឈប់​ចាប់​បញ្ជូន​ម៉ុងតាញ៉ា​ដោយ​បង្ខំ

ដោយ មាន ឫទ្ធិ
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ុងតាញ៉ា​វៀតណាម១៤នាក់ នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អូរយ៉ាដាវ ដើម្បី​ធ្វើ​កំណត់ហេតុ​សាកសួរ​មុន​នឹង​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
ម៉ុងតាញ៉ា​វៀតណាម១៤នាក់ នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អូរយ៉ាដាវ ដើម្បី​ធ្វើ​កំណត់ហេតុ​សាកសួរ​មុន​នឹង​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គំរាមកំហែង​តាមរយៈ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទៅ​កាន់​ប្រទេស​វៀតណាម វិញ។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា "គ្មាន​កាលៈទេសៈ​ណា​ឡើយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បង្ខំ​ជន​ភៀស​ខ្លួន​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ឡើយ ជា​ទី​ដែល​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សព្វ​បែប​យ៉ាង ដោយសារ​តែ​ហេតុផល​នយោបាយ និង​សាសនា"។ លោក លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នោះ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ថា ប្រទេស​ឈាន​មុខ​ក្នុង​តំបន់​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ជនភៀសខ្លួន នឹង​ត្រូវ​បាត់បង់។

សេចក្ដី​អំពាវ​នាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ធ្វើ​ឡើង​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក ថ្មីៗ​នេះ បាន​ផ្សាយ​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ចំនួន ២៩​នាក់ ដែល​ក្នុង​នោះ​មាន ៧​នាក់​ជា​កុមារ នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ១០​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​អះអាង​ថា សំណុំ​រឿង​ស្នើសុំ​សិទ្ធិ​ភៀសខ្លួន​របស់​ពួកគេ​ត្រូវ​បាន​បដិសេធ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា នេះ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​កម្ពុជា បាន​បដិសេធ​ខុស​ពី​ការ​ពិត មិន​ផ្ដល់​ឋានៈ​ជនភៀសខ្លួន​ដល់​ជនជាតិ​ដើម​ម៉ុងតាញ៉ា ទាំង ២៩​នាក់​នេះ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ប្រទេស​កម្ពុជា បាន​ខកខាន​មិន​ផ្ដល់​កិច្ចសហការ​ជាមួយ​នឹង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ក្នុង​កិច្ច​ប្រឹងប្រែង​ស្វែង​រក​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជន​ជាតិ​ដើម​ម៉ុងតាញ៉ា ទាំង​នេះ។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​អនុវត្ត​ដំណើរ​ការ​ត្រួតពិនិត្យ​រួម​គ្នា ដែល​យន្តការ​នេះ​តម្រូវ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ត្រូវ​ចូលរួម​ត្រួត​ពិនិត្យ​រួមគ្នា​ជាមួយ​នឹង​ការ​សម្រេចចិត្ត​បដិសេធ​ណា​មួយ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ជនភៀសខ្លួន​របស់​រដ្ឋាភិបាល។

​នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន សង្កត់​ធ្ងន់ៗ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ថា ជនភៀសខ្លួន​ទាំង​នេះ​ត្រូវ​បាន​ការពារ ហើយ​មិន​ត្រូវ​បញ្ជូន​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ក្នុង​ប្រទេស​វៀតណាម វិញ​តាម​របៀប​ដែល​ជា​លក្ខណៈ​បង្ខំ​ពួកគេ​ឡើយ។

​លោក ហ្វីល រ៉ូប៊ឺតសុន ស្នើ​ឲ្យ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ និង​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា គួរ​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ថា ប្រទេស​នេះ​នឹង​ក្លាយ​ជា​រដ្ឋ​ដែល​សហគមន៍​អន្តរជាតិ​មិន​រាប់​រក​សម្រាប់​ករណី​សិទ្ធិ​ជនភៀសខ្លួន ប្រសិនបើ​ជនជាតិ​ដើម​ម៉ុងតាញ៉ា ទាំង​នេះ​ត្រូវ​បាន​បង្ខំ​បញ្ជូន​ត្រឡប់​ទៅ​វៀតណាម​វិញ ខណៈ​ដែល​មាន​ការ​ជំទាស់​ពី​ភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Irony

ពី PP

Please yo human right NGO tell your donor (boss) to stop sending American- Cambodian back to Cambodia. They deserve to live with their family there since they was sentenced there.

Sep 13, 2017 10:10 AM

គេហទំព័រ​ទាំងមូល