តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម៖ បើ​ខ្មែរ​ក្រោម​លិចលង់​ខ្មែរ​នៅ​កម្ពុជា​នៅ​តែ​លំបាក

ដោយ មួង ណារ៉េត
2017-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ខ្មែរ​ក្រោម​ជិះ​ម៉ូតូ​កាត់​វត្ត​ខ្មែរ​មួយ នៅ​ភូមិ​កិញ្ឆាង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង កម្ពុជាក្រោម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
ពលរដ្ឋ​ខ្មែរ​ក្រោម​ជិះ​ម៉ូតូ​កាត់​វត្ត​ខ្មែរ​មួយ នៅ​ភូមិ​កិញ្ឆាង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង កម្ពុជាក្រោម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
RFA/Yeang Socheametta

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ជួយ​ឧបត្ថម្ភ​​គាំទ្រ​សហព័ន្ធ​នេះ ដើម្បី​បន្ត​​បេសកកម្ម ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ តំណាង​សហព័ន្ធ​យល់​ថា បើ​ខ្មែរ​ក្រោម​រឹងប៉ឹង ខ្មែរ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក៏​បាន​ធូរ​ស្បើយ រួច​ផុត​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​វៀតណាម។

ក្នុង​​ពិធី​រម្លឹក​ខួប ១៦​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​អ្នក​តំណាង ឬ​ហៅ​កាត់​ថា UNPO កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​​អំពី​សារសំខាន់​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម លើ​ឆាក​អន្តរជាតិ​អស់​រយៈពេល ១៦​ឆ្នាំ​កន្លង​មក។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

និស្សិតខ្មែរក្រោម

ពី ភ្នំពេញ

គ្រប់បញ្ហារបស់បងប្អូនខ្មែរក្រោមខ្ញុំតែងតែទទួលដំណឹងថាបានទទួលរងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលយួនកុំមុយនីស្ត មិនត្រឹមតែនៅកម្ពុជាក្រោមទេ សូម្បីតែខ្មែរក្រោមបានមកដល់កម្ពុជាទៅហើយក៏យួននៅតែអាចធ្វើបានបងប្អូនខ្មែរក្រោមតាមអំពើចិត្តដូចជាប្រទេសនៅប្រទេសយួន ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ដល់ខ្មែរក្រោម ដែលមានពូជសាសន៍ជាខ្មែរ មានឈាមជ័រ មានអម្បូរតែមួយអោយគេធ្វើស្រេចតែចិត្ត។ ម្យ៉ាងវិញទៀត ខ្មែរនៅតែមិនទាន់មានឯកភាពជាតិ ហើយអ្នកដឹកនាំជាតិក៏មិនបានគិតពីផលប្រយោជន៍ជាតិជាធំនោះទេ គិតតែរឿងបុណ្យសក្ដិ និង កិត្តិយសទៅវិញ។ ខ្ញុំក៏សូមអោយអ្នកដឹកនោះជាតិខ្មែរដំកល់ផលប្រយោជន៍ជាធំ។ ប្រសិនបើខ្មែរនៅកម្ពុុជាមានឯកភាពផ្ទៃក្នុង មិនរណបបរទេសនោះ នោះខ្មែរនៅកម្ពុជាក៏បានសុខ ហើយខ្មែរក្រោមក៏មានជំហររឹងមាំ ក្នុងការទាមទារសិទ្ធិសេរីភាពក្នុងនាមជាជនជាតិដើមដែលរស់នៅលើដីដូនតាផងដែរ។

Jul 15, 2017 12:26 AM

អ្នក​អាន​អនាមិក

ពិតជាសោកស្តាយទឹកដីខ្មែរកម្ពុជាក្រោមណាស់។ អ្នកដឹកនាំល្អមិនត្រូវធ្វើអោយបាត់ទឹកដីនោះទេ។ ប្រជាពលរដ្ឋត្រូវតែជ្រើសរើសអ្នកដឹកនាំដែលល្អ។

Jul 14, 2017 08:25 PM

គេហទំព័រ​ទាំងមូល