ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ជំរុញ​អោយ​អាមេរិក​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៧។​ RFA
ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៧។​ RFA
Photo: RFA

ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ​រាប់​រយ​នាក់ មក​ពី​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ កញ្ញា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត។

ក្រុម​បាតុករ​ភាគ​ច្រើន​បាន​ចោទ​រដ្ឋាភិបាល លោក ហ៊ុន សែន ថា ជា​ឃាតក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នក​ទៅ​ចូលរួម​បាតុកម្ម​ខ្លះ​ទៀត ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ធ្វើ​តាម​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ស្ថានការណ៍​នៅ​កម្ពុជា វិល​មក​រក​ភាព​ដើម​វិញ ហើយ​អាច​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ទីន ហ្សាការីយា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

លិទ្ធិប្រជាធិបតេយ្យ និងលិទ្ធិសង្គមនិយមកុំមុយនីស សុទ្ធសឹងជាទ្រឹស្ដីនិងលិទ្ធិដែលប្រទេសបរទេសនិងមហាអំណាចក្នុងពិភពលោកជាអ្នកបង្កើតនិងប្រកាន់យក នៅពេលដែលប្រទេសខ្មែរ យើងនៅជាប្រទេសរាជានិយមមានសេ្ដចសោយរាជនៅឡើយ ។ ទ្រឹស្ដី លិទ្ធិកុំមុយនីស បានបង្កើតឡើងដោយ កាលម៉ាក់ជនជាតិ អាឡឺម៉ង់ ម៉ាកលេនីនសញ្ជាតិរុស្ស៊ី ម៉ៅសេទុងជនជាតិចិនប៉េកាំង ទ្រឹស្ដីសង្គមនិយមសំយោគរបស់ លោកង្វៀងអាយគួក ឬ ហូជីមិញ សញ្ជាតិយួនវៀតណាម ។
ដោយសារលិទ្ធិ កុំមុយនីសនិយមនេះហើយ ដែលអ្នកនយោបាយខ្មែរប្រកាន់លិទ្ធិកុំមុយនីសសង្គមនិយម វណ្ណៈអធន បានយកមកប្រឆាំងនឹងរបបរាជនិយម សេរីនិយម វណ្ណៈមូលធននិងបាននាំឲ្យមាតុភូមិនិងប្រជាជនខ្មែរ ធ្លាក់ក្នុងភ្លើងសង្រ្គាម ពួកកុំមុយនីសផ្ដាច់ការគាំទ្រដោយ វៀតណាម និងចិនបានបង្កើតរបបប្រល័យពូជសាសន៍ខ្មែរ ធ្វើឲ្យខ្មែរធ្លាក់ក្នុងសង្រ្គាម ៗ រ៉ាំរ៉ៃជាង២ទសវត្សរ៍ !
កិច្ចព្រមព្រៀងសន្ដិភាពដែលបានប្រើពេលជាច្រើនឆ្នាំត្រូវបានធ្វើនៅ ទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ក្រោមកិច្ចខិតខំគាំទ្រពីអង្គការសហប្រជាជាតិ និងប្រទេសប្រជាធិបតេយ្យ សេរីនិយមក្នុងពិភពលោក បាននាំឲ្យប្រទេសកម្ពុជាមាន សន្ដិភាពបញ្ចប់សង្រ្គាមរ៉ាំរ៉ៃជាង២ទសវត្សរ៍ ហើយប្រកាន់យកលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បង្កើត របបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ! ក្នុងបុព្វហេតុនេះហើយទើបលោកកឹមសុខា គាត់បានទៅសិក្សាធ្វើនយោបាយតាមលិទ្ធិប្រជាធិបតេយ្យ ពីប្រទេស មហាអំណាចប្រជាធិបតេយ្យនិងប្រទេសប្រជាធិបតេយ្យលើពិភពលោក ដើម្បីយកលំនាំដឹកនាំបង្កើតបក្សប្រកួតប្រជែងក្នុងការបោះឆ្នោតផ្លាស់ប្ដូរបក្សកាន់អំណាចដឹកនាំជាតិ ដែលចុងក្រោយគាត់បានបង្កើតបានបក្សសង្រ្គោះជាតិ ដែលនឹងឈានទៅផ្លាស់ប្ដូរឲ្យបានក្លាយជាបក្សឡើងកាន់អំណាចដឹកនាំជាតិតាមលិទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ! តើលោកកឹមសុខា ធ្វើខុសនិងគោលច្បាប់ប្រទេសប្រកាន់ប្រជាធិបតេយ្យ ត្រង់ចំណុចណាដែលចោទលោក ក្បត់ជាតិ ហើយចាប់គាត់ដាក់ឃុំទាំងកំរោលបំពានច្បាប់ ! ផ្ទុយទៅវិញ លោកហ៊ុនសែនដែលបានងាកទៅយក ចិនកុំមុយនីសមកធ្វើជាបង្អែក តើ រដ្ឋា​ភិបាល​លោក​ហ៊ុនសែន​ពេលនេះ​ប្រកាន់​យក​លិទ្ធិ​ចិន​កុំមុយ​នីស​ឬរបបសង្គមនិយមវៀតណាមឡើងវិញឬយ៉ាងណា? តើនេះមិនមែនជាការ ប្រឆាំងនឹងលិទ្ធិប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្ដិភាពបញ្ចប់សង្រ្គាម ២៣តុលា១៩៩១ទេ ឬ? បើ​តាមបរិបទ ដែល​បក្សប្រជាជន​លោកហ៊ុនសែន​ចោទលោកកឹមសុខាក្បត់ជាតិ នោះការយកចិនជាបង្អែក យកសង្គមនិយមវៀតណាមជាទីសក្ការៈ គឺជាអំពើក្បត់ជាតិ!!!

Sep 27, 2017 05:42 AM

kom sot

ពី P PENH

អគុណដែលបងប្អូននៅក្រៅប្រទេសជួយបងប្អូននៅក្នុងប្រទេសដែលកំពង់​​​បាត់បង់សេរីភាពបន្តិចម្តងៗទៅហើយ​វាបិតសមេ្លងសាពត៌មានដែលនិយាយ
ការពិតដូចជា​ VOD;VOA;RFA;ជាដើម៕

Sep 19, 2017 03:33 AM

អ្នក​អាន​អនាមិក

thank for your effort, please continue making this effort for Cambodian people and our nation.

Sep 17, 2017 04:54 PM

គេហទំព័រ​ទាំងមូល