សមត្ថកិច្ច​រារាំង​ក្បួន​ដង្ហែ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រឆាំង​នឹង​ច្បាប់​អង្គការ

ដោយ ថា កិត្យា
2015.06.30
ច្បាប់​អង្គការ សហជីព ៦២០

សកម្មភាព​កង​កម្លាំង​អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ប្រឆាំង​សេចក្ដី​ព្រាងច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៥។ RFA/Sek Bandith

សកម្មជន​ដីធ្លី​ឈរ​ស្រែក​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព ឈម​នឹង​កម្លាំង​អាជ្ញាធរ ខណៈ​ដែល​ពួក​គាត់​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​សភា នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៥។ RFA/Sek Bandith

ច្បាប់​អង្គការ សហជីព ៦២០

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។ RFA/Tha Kitya

ច្បាប់​អង្គការ សហជីព ៦២០

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជួបជុំ​សម្ដែង​មតិ​មិន​គាំទ្រ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​មុខ​រដ្ឋសភា​ដោយ​ជោគជ័យ បន្ទាប់ពី​អាជ្ញាធរ​រាំង​ខ្ទប់​ប្រមាណ​ជាង ២​ម៉ោង នៅ​តាម​ដង​ផ្លូវ។ ទាក់ទិន​នឹង​ការ​រារាំង​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​កុំ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​ដែល​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​រដ្ឋាភិបាល ព្រម​ទាំង​ច្បាប់​សហជីព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា បាន​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​សកម្មភាព​រារាំង​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប្រមាណ​ជាង ២​ម៉ោង មិន​អោយ​ពួកគាត់​បន្ត​ក្បួន​យុទ្ធនាការ​ដោយ​សន្តិវិធី ឆ្ពោះ​ទៅ​មុខ​រដ្ឋសភា ដើម្បី​សម្ដែង​មតិ​ទាក់​ទង់​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។

​អនុប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែល​ចូល​រួម​ហែ​ក្បួន​ដែរ​នោះ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​គួរ​តែ​ពង្រឹង​កិច្ច​ការពារ​ព្រំដែន​ជា​ជាង​មក​ឃាត់ឃាំង​មិន​អោយ​ប្រជាពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស​ធ្វើការ​សម្ដែង​មតិ៖ «យើង​សំណូមពរ​អោយ​ពួកគាត់​ទៅ​តតាំង​នៅ​តាម​ព្រំដែន ដើម្បី​ការពារ​កុំ​អោយ​វៀតណាម និង​ថៃ ឈ្លាន​ពាន​ចូល​ទឹកដី​ខ្មែរ ហើយ​ក៏​អំពាវនាវ​អោយ​មាន​ការ​បញ្ចេញ​មតិ កុំ​ខ្ទប់​មាត់​គេ​មិន​អោយ​ស្រែក មិន​មែន​ជា​ប្រការ​ត្រឹមត្រូវ​ឡើយ»

​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រុម​អ្នក​ដែល​ជំទាស់​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ប្រមាណ ៤០០​នាក់ បាន​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង និង​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី ចេញពី​គោលដៅ​ចំនួន​៤ មាននៅ​មុខ​វត្ត​ចាក់អង្រែ លើ ពីមុខ​វត្ត​និរោធ មុខ​ស្ថានទូត​បារាំង និង​ស្ពាន​អាកាស​៧​មករា ក្នុង​បំណង​ឆ្ពោះ​ទៅ​កាន់​មុខ​រដ្ឋសភា ដើម្បី​បង្ហាញ​ឆន្ទៈ ជំទាស់​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​រដ្ឋាភិបាល ព្រម​ទាំង​ច្បាប់​សហជីព ប៉ុន្តែ​ត្រូវ​បាន​រាំង​ខ្ទប់​គ្រប់​ច្រក​ទាំង​អស់ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​រាប់​សិប​នាក់ ប្រដាប់​ដោយ​កាំភ្លើង ដំបង និង​ខែល ស្ទើរ​គ្រប់​ដៃ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​រឹបអូស​យក​ទង់ជាតិ និង​ទង់​សាសនា ព្រមទាំង​បដា​ជាដើម​ពី​អ្នក​ដើរ​ក្បួន ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ដាក់​កម្លាំង​រារាំង មិន​អោយ​មាន​ការ​ជួបជុំ​ហែ​ក្បួន​នេះ គឺ​ធ្វើ​ដើម្បី​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់៖ «នេះ​ជា​ទង្វើ​មិន​គប្បី ហើយ​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​ថ្នាក់​រដ្ឋបាល ត្រូវ​បង្ក​បរិយាកាស​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ តំណាងរាស្ត្រ អ្នក​នយោបាយ និង​ជូន​រដ្ឋាភិបាល​បំពេញ​ការងារ»

​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​កាតិក​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៩២។ មាត្រា​៤១ ចែង​ចែង​ថា ពលរដ្ឋ​គ្រប់រូប​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន និង​សេរីភាព​ខាង​ការ​ប្រជុំ។ ប៉ុន្តែ​មិន​ត្រូវ​ឆ្លៀត​ប្រើ​សិទ្ធិ​អំណាច​នោះ រំលោភ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​បាន​ឡើយ។

​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត លោក អ៊ី សារុំ ចាត់​ទុក​ទង្វើ​របស់​កម្លាំង​សមត្ថកិច្ច​ដែល​រារាំង​នោះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពួកគាត់​ដែល​តវ៉ា​ដោយ​សន្តិវិធី៖ «សកម្មភាព​នេះ យើង​មើល​ទៅ​ដូចជា​ប្រទេស​មួយ​ដែល​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ព្រោះ​មាន​អាជ្ញាធរ​ច្រើន​លើសលប់​បាន​ចូល​មក​រារាំង មាន​កាំភ្លើង និង​ខែល​ការពារ​ជាដើម»

​យ៉ាង​ណា​ក្តី នៅ​ម៉ោង​ប្រមាណ ១១ ក្រុម​អ្នក​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​នោះ តស៊ូ​ជម្នះ​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋសភា ដោយ​នាំ​គ្នា​ស្រែក​តវ៉ា លើក​បដា និង​ច្រៀង​ចម្រៀង​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ជាដើម នៅ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ដក​របាំង​រាំង​ផ្លូវ​ក្រោយ​ពី​រដ្ឋសភា បាន​បញ្ចប់​កិច្ចប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ និង​ដោយសារ​ក្រុម​អ្នក​ដើរ​ហែ​ក្បួន​ទាំង​នោះ បំបែក​គ្នា​ដើរ​តាម​ផ្លូវ​ផ្សេងៗ​ទៀត។

​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត លើក​ឡើង​ដែរ​ថា ច្បាប់​ស្ដីពី​សមាគម សហជីព និង​អង្គការ មិន​ទាន់​ចាំបាច់​ក្នុង​ការ​បង្កើត​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​មាន​រឿងរ៉ាវ​សំខាន់ៗ ជាច្រើន​ផ្សេង​ទៀត សម្រាប់​រដ្ឋាភិបាល​ដោះស្រាយ ដូចជា បញ្ហា​ដីធ្លី​នៅ​តាម​ព្រំដែន បញ្ហា​ពុករលួយ ប្រព័ន្ធ​តុលាការ​មិន​យុត្តិធម៌ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ និង​កម្មករ​ខ្មែរ​រង​គ្រោះ ដោយសារ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​ជាដើម។

​ទោះ​យ៉ាង​ណា​ក្តី ការវិវឌ្ឍន៍​ចុងក្រោយ​នេះ រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ​នេះ ដោយ​អញ្ជើញ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធ​សភា ចូល​រួម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិនបើ​សិក្ខាសាលា​រៀបចំ​ឡើង​ក្នុង​រយៈពេល​មួយ​ព្រឹក ឬ​មួយ​ថ្ងៃ​នោះ ដូច្នេះ​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ធ្វើ​សិក្ខាសាលា​នេះ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។