កូន​ភ្លោះ​ជា​សកម្មជន​បរិស្ថាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ទី​៣​ទៅ​អ.ស.ប

ដោយ តាំង សារ៉ាដា
2016.07.18
ជុំ ហួត ជុំ ហួរ ៨៥៥ ពីរ​នាក់​បង​ប្អូន​ភ្លោះ ឈ្មោះ ជុំ ហួត និង ជុំ ហួរ បង្ហោះ​រូប​នៅ​លើ​យន្តហោះ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៦។
Photo from Facebook

កូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​សកម្មជន​តំបន់​អារ៉ែង និង​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត បាន​ដាក់​ពាក្យ​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ខាង​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទី​បី​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ប៉ុន្តែ​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

លោក ជុំ ហួរ និង​លោក ជុំ ហួត ជា​សាក្សី​រស់​ដែល​បាន​ជួប​ជាមួយ​លោក​បណ្ឌិត កែម ឡី មួយ​ថ្ងៃ​មុន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ក្នុង​ទីក្រុង​ភ្នំពេញ។ ពួកគេ​ធ្លាប់​អះអាង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា សមត្ថកិច្ច​ត្រូវ​តែ​បើក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​ហាង​ស្តារម៉ាត (Star Mart) ក្បែរ​ស្តុប​បូកគោ នៅ​ថ្ងៃ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​សកម្មភាព​ដែល​ជន​​ដៃ​ដល់​ធ្វើ​ការ​បាញ់​ប្រហារ។

លោក ជុំ ហួរ និង​លោក ជុំ ហួត បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ធ្វើ​ឃាត​លោក កែម ឡី ដោយសារ​ពួកគេ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដល់​ស្ថានទូត​សហរដ្ឋអាមេរិក រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។