អ្នក​ច្បាប់៖ ការ​ប៉ុនប៉ង​ចោទ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​នាក់​ពី​បទ​ចារកម្ម​ជា​រឿង​អយុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2017.11.17
យាង សុជាមេត្តា អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ចូល​ថ្ងៃ​ទី​៤​ហើយ​ដែល​សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ពីរ​រួប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា។ ឥឡូវ​នេះ​ពួក​គាត់​ទាំង​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដដែល។

អគ្គស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ថា គេ​គ្រោង​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ចារកម្ម លួច​បញ្ជូន​ព័ត៌មាន ហើយ​មក​ទល់​ពេល​នេះ អាជ្ញាធរ និង​តុលាការ​មិន​ទាន់​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ។

អ្នក​ច្បាប់ និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ​ថា​ជា​រឿង​រំលោភ​សិទ្ធិ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។