នាយករដ្ឋមន្ត្រី​ប្រកាស​ថា​នឹង​លែង​មាន​ដី​ត្រួត​ស៊ី​គ្នា​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ថា ក្រោយ​ពេល​មាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​មក​វាស់​ដី និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នេះ នឹង​លែង​មាន​ការ​ត្រួត​ស៊ី​គ្នា​រវាង​ដី​ប្រជាពលរដ្ឋ និង​ដី​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ទៀត​ហើយ។
ដោយ ទេព សុរ៉ាវី
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី១០ ខែ​តុលា។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​គោល​នយោបាយ​បញ្ច្រាស​ពី​ក្រោម​ទៅ​លើ​វិញ ដើម្បី​កំណត់​ព្រំ​ដី​របស់​ប្រជាពលរដ្ឋ​គម្រប​ព្រៃ​ឈើ និង​ព្រំ​ដី​អនុបយោគ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ដែល​កន្លង​មក រដ្ឋាភិបាល​បាន​អនុវត្ត​ពី​លើ​ទៅ​ក្រោម ដែល​សំឡឹង​តែ​ទៅ​លើ​ផែនទី។

លោក ហ៊ុន សែន បន្ត​ថា ក្រោយ​ពី​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចប់​សព្វ​គ្រប់ នឹង​មាន​ការ​សើរើ និង​កំណត់​ឡើង​វិញ​នូវ​តំបន់​គម្រប​ព្រៃ​ឈើ ដែល​តំបន់​ខ្លះ​ស្ថិត​ក្នុង​គម្រប​ព្រៃ​ឈើ តែ​មិន​មាន​ព្រៃ​ឈើ​នោះ​ទេ ហើយ​តំបន់​ទាំង​នោះ​ត្រូវ​កាត់​ចេញ​ពី​តំបន់​គម្រប​ព្រៃ​ឈើ ទុក​ចែក​ជូន​ប្រជាពលរដ្ឋ។ ម្យ៉ាង​វិញ​ទៀត សម្រាប់​ដី​វិនិយោគ​ឲ្យ​ក្រុមហ៊ុន គឺ​អនុវត្តន៍​តែ​លើ​ផ្ទៃដី​ណា​បន្ទាប់​ពី​ការ​វាស់​ដី​ឲ្យ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ហើយ​វា​នឹង​គ្មាន​ការ​ត្រួត​ស៊ី​គ្នា រវាង​ដី​ប្រជាពលរដ្ឋ​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ទៀត​ទេ។

លោក ហ៊ុន សែន៖ «យើង​ត្រូវ​ចាប់​ផ្ដើម​រៀបចំ​ឡើង​វិញ​ទាំង​អស់។ ទី១ គឺ​ត្រូវ​កំណត់​អំពី​ផែនទី​គម្រប​ព្រៃ​ឈើ​ឡើង​វិញ ព្រោះ​គម្រប​ព្រៃ​ឈើ​របស់​យើង​ស្ពាយ​នៅ​ក្នុង​ផែនទី​ទៅ តែ​វា​អត់​មាន​ព្រៃ​ឈើ​ទេ។ វា​មាន​ដំឡូងមី វា​មាន​ផ្ទះ​របស់​ប្រជាពលរដ្ឋ វា​មាន​ដើម​ចេក វា​មាន​ស្អី​គេ​អ៊ីចឹង​ទៅ។ អ៊ីចឹង ត្រូវ​ដក​ចេញ​ពី​គម្រប​ព្រៃ​ឈើ​ចេញ​ទៅ។ មួយ​ទៀត ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តែ​លើ​ផ្ទៃដី​ណា​បន្ទាប់​ពី​ការ​វាស់វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ​រួច​ហើយ​តែ​ប៉ុណ្ណោះ អត់​មាន​ពាក្យ​ថា​ដី​ត្រួត​ស៊ី​គ្នា​រវាង​ក្រុមហ៊ុន និង​ប្រជាជន​ទេ។ សូម​បញ្ជាក់​កុំ​ឲ្យ​មាន​អា​ភាសា​ហ្នឹង ដីធ្លី​របស់​យើង គឺ​មាន​តម្លៃ​សម្រាប់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង និង​សម្រាប់​ការ​វិនិយោគ​ផង​ដែរ»

លោក ហ៊ុន សែន បាន​ហៅ​យុទ្ធសាស្ត្រ​នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ដើម្បី​អភិវឌ្ឍន៍។ លោក​បន្ត​ថា ប្រទេស​ដែល​រីក​ចម្រើន​ជឿន​លឿន គឺ​មិន​មែន​ប្រទេស​ដែល​ខ្វះ​ការ​វិនិយោគ​នោះ​ទេ ក៏ប៉ុន្តែ ការ​ផ្តល់​ដី​បន្ថែម​សម្រាប់​ក្រុមហ៊ុន​វិនិយោគ ត្រូវ​ផ្អាក​រយៈពេល​វែង រហូត​ផ្អាក​ដល់​ពេល​ដែល​លោក​ចូល​និវត្តន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លែងមានប្លង់ដីត្រួតគ្នាមុនពេលបោះឆ្នោតតែបោះឆ្នោតរួចហើយច្សាស់​ជាមានទៀតហើយខ្មែរត្រូវយល់ពីឈ្មោះហ៊ុនសែន
ហ៊ុន=មានភាគហ៊ុន​ខ្យល់គ្រប់ក្រុមហ៊ុនទាំងអ់ស
សែន=ស៊ីសំណូកនិងសំណែនមិនរើស។

Oct 13, 2012 06:53 PM

Peter

A Khmer who knows Khmer language should be able analize what is HUN & SEN

Oct 11, 2012 10:55 AM

TA CHEY

ពី LONG BEACH

YES, MR. HUNDRED THOUSAND SHARE ( HUN SEN )SHARE=HUN,A HUNDRED THOUSAND= SEN.I WILL SLASH MY THROAT IF I CAN NOT STOP GIVING MORE LAND TO MY BOSS.

Oct 11, 2012 12:49 AM

ហែន ស៊ុន

ពី ក្រសាំងទួល

ពូកែណាស់ខាងវោហាតែការអនុវត្តិវិញនោះសូន្យតាផ្លាក។
បើគ្រាន់បើមែនឯណាទៅបងប្អូនជីដូនមួយខាងម្ដាយនៅ
ស្វាយរៀងមិនឃើញដាក់ពាក្យបណ្ដឹងទៅតុលាកោរផង​?។
ធ្វើទៅដើម្បីកុំឱ្យគេហៅថា‹‹អាចាតាថេះ››។

Oct 10, 2012 01:59 PM