លោក ហ៊ុន សែន ប្រកាស​ដក​តំណែង​ឧត្តម​សេនីយ៍​ផ្កាយ​បី​ម្នាក់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៣ តុលា ប្រកាស​ជា​សាធារណៈ​ដក​តំណែង​ឧត្តម​សេនីយ៍​ផ្កាយ​បី និង​ជាទី​ប្រឹក្សា​ក្រសួង​មហាផ្ទៃ ឈ្មោះ លោក ឌឿន សុវណ្ណ ដោយ​សារ​តែ​ការ​ប្រើ​អំណាច​ក្នុង​ទំនាស់​ដីធ្លី។
ដោយ វណ្ណ វិចារ
2012-10-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ក្រសួង​មហាផ្ទៃ​រូប​នោះ មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ ៩គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​រូប​គាត់​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដោយ​ចេញ​លិខិត​គំរាម​កំហែង​អាជ្ញាធរ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដែល​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា លោក​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ឧត្តម​សេនីយ៍​ផ្កាយ​៣ និង​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ តាម​ឃ្លាំ​មើល​កុំ​ឲ្យ​រត់​គេច​ខ្លួន​ថែម​ទៀត។

លោក ហ៊ុន សែន៖ «អា​ហ្នឹង​វា​ស្ថិត​នៅ​សមត្ថកិច្ច​របស់​អាជ្ញាធរ អាជ្ញាធរ​មាន​សិទ្ធិ​ឃុំ​មុន​បញ្ជូន​ទៅ​តុលាការ ទោះ​បី​ជា​ព្រះមហាក្សត្រ​មិន​ទាន់​ដក​តំណែង ក៏​យើង​មាន​សិទ្ធិ​ចាប់​ដែរ ហើយ​យុវជន​នេះ​មិន​មែន​អ្នក​ណា​មាន​សិទ្ធិ​ចេះ​តែ​ប្រើ​បាន​ទេ​ណា តំបន់​មាន​មីន​វា​ហ៊ាន​ប្រើ​គេ​ទៅ​វាស់​ដី?»

ការ​ប្រកាស​អំពី​បញ្ហា​នេះ បាន​ធ្វើឡើង​ក្នុង​ពេល​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​១៣ តុលា។ ឧត្តមសេនីយ៍​រូប​នេះ ជា​បុគ្គល​ទី៣​ហើយ ដែល​រដ្ឋាភិបាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ក្នុង​សំណុំ​រឿង​ទាក់​ទង​នឹង​និស្សិត​ចុះ​វាស់វែង​ដី បន្ទាប់​ពី​សំណុំ​រឿង​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ខ្មុំកុំពុងសន្សំលុយទុកតូយកកន្លែងលោកផ្កាយ៣ បើលោកមួយ
នេះត្រូវលោកបណ្ឌិតដកដូចស្ពៃមែន ថ្នាលទំនេរនោះគឺពិតជា
របស់ខ្មុំ!កុំថាអីថាវ៉ាន់អស់លោកពូកែរិះគន់អើយ ពាក្យចាស់
លោកពោលថា កើតមួយជាតិធាតុមួយចាន ចាំអង្កាលទៀត?
កន្លងមកគេធើ្វតែអីញ្ចឹងព្រោងព្រាតមានបានគ្រប់គ្នា ចុះខ្មុំខ្លាច
អីនឹងប្រថុយ?បើតាមឭតាមខ្យល់ ក្នុងស្រុកខ្មែរមិនទាន់អស់
កន្លែងលក់ដូរដីព្រៃទេ នៅមានសល់ច្រើនទៀត ហេសហេ។

Oct 17, 2012 05:17 AM

khunna

ពី SR

តើការធ្វើនេះជារឿងពិត រឺគ្រាន់តែជាឆាកល្ខោន។

Oct 15, 2012 08:32 PM

អាន បាន សុខ

ពី តាកែវ

សុំសួរហ៊ុន សែនថាឯណាទៅបងប្អូនជីដូនមួយខាងម្ដាយ
នៅស្វាយរៀងដែលធ្វើខុសដូចគ្នានិងផ្កាយ៣នេះដែរម្ដេច
ក៍មិនឮឱ្យប្ដឹងប្ដល់ឬក៍ឃាត់ខ្លួនផង​?។

Oct 15, 2012 12:01 AM

អ្នក​អាន​អនាមិក

កុំជឿទូងៗប្រហោងក្នុងទេ???ដកពីនេះដំឡើងឯណោះ
វាមិនខុសពីវរៈក្ស័យព្រឹកលាលែងល្ងាចលែងលាទេ!!!

Oct 13, 2012 06:43 PM

អ្នក​អាន​អនាមិក

If you dare to challenge my sons, You will be arrested, demoted, and put in jail for a long time, this will teach others that my family member and my words are the laws in Kingdom of Cambodia, because the law is the law and belong to me and my family, understood?

Oct 13, 2012 06:09 PM

មើល​មតិ​ទាំង​អស់.