អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បានកំណត់យកថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ ដើម្បីប្រកាសសាលដីកាលើសំណុំរឿងបណ្តឹងឧទ្ធរណ៍របស់លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម ។
នេះបើតាមសេចក្តីប្រកាសមួយរបស់លោកចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ។
សំណុំរឿងបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់លោកស្រី អៀង ធីរិទ្ធ ត្រូវបានសាលាក្តីខ្មែរក្រហម បើកសវនាការជាសាធារណៈរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ ។
សូមជម្រាបថា កាលណោះ លោកស្រី អៀង ធីរិទ្ធ បានឡើងសម្ពាធឈាមរហូតមិនអាចស៊ូទ្រាំតទល់ក្នុងសវនាការនោះបាន ។ លោកស្រី អៀង ធីរិទ្ធ មានប្រសាសន៍ថា ការឡើងសម្ពាធឈាមនេះ គឺបណ្តាលមកពីសំណួរមួយចំនួននៅក្នុងសវនាការនោះ បានធ្វើឲ្យលោកស្រីក្រេវក្រោធ ។
សហមេធាវីរបស់លោកស្រី អៀង ធីរិទ្ធ ដែលបានប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំនោះ គឺដោយសំអាងថា លោកស្រី អៀង ធីរីទ្ធ មានជំងឺផ្នែកផ្លូវចិត្ត ។
លោកស្រី អៀង ធីរិទ្ធ ត្រូវបានអនុញ្ញាតឲ្យនាំទៅកាន់បន្ទប់សម្រាក ដោយទុកតួនាទីដល់សហមេធាវីទាំងពីរ បន្តការតវ៉ាក្នុងអង្គសវនាការរហូតការបញ្ចប់សវនាការក្នុងថ្ងៃដដែលនោះ ។
លោកស្រី អៀង ធីរិទ្ធ បានជាប់ឃុំជាមួយប្តីរបស់លោកស្រីគឺ លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧ មក ដោយលោកស្រីរងការចោទជាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អតីតមេខ្មែរក្រហម៣រូបត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព
តួនាទីរបស់អាមេរិកនៅក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម
អតីតមេដឹកនាំខ្មែរក្រហមដែលជាប់ឃុំត្រូវបានអនុញ្ញាតឲ្យជួបសំណេះសំណាលគ្នា
អាល្លឺម៉ង់នឹងបន្តការគាំទ្រតុលាការខ្មែរក្រហម
សាលាក្តីខ្មែរក្រហមសម្រេចបន្តឃុំខ្លួន នួន ជា ១ឆ្នាំទៀត
សហរដ្ឋអាមេរិកសន្យាផ្ដល់ថវិកា១,៨លានដុល្លារដល់សាលាក្ដីខ្មែរក្រហម
ចៅក្រមអន្តរជាតិ២រូបស្បថចូលកាន់តំណែងក្នុងសាលាក្ដីខ្មែរក្រហម
សាលាក្ដីខ្មែរក្រហមប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកថវិកា?
សង្គមស៊ីវិលជំរុញឲ្យជនរងគ្រោះនៃរបបខ្មែរក្រហមទាមទារសំណងជារួម
កម្ពុជាស្នើឲ្យដាក់បញ្ចូលអតីតគុកទួលស្លែងជាសារមន្ទីរចងចាំរបស់ពិភពលោក