យុវតី​ខ្មែរ​បី​នាក់​សង្ស័យ​ថា​ត្រូវ​គេ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ប្រទេស​ថៃ

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក កំពុង​សហការ​ជាមួយ​នគរបាល​ថៃ ស៊ើប​អង្កេត​ករណី​យុវតី​ខ្មែរ​បី​នាក់ ដែល​ត្រូវ​គេ​អះអាង​ថា បាន​រក​ឃើញ​នៅ​ពេល​កំពុង​ជាប់​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​បន្ទប់ និង​ទំនង​ថា​ត្រូវ​គេ​ចាប់​ពង្រាត់ និង​បង្ខាំង​ទុក ដើម្បី​បង្ខំ​អោយ​បម្រើ​សេវា​ផ្លូវ​ភេទ​តាម​ផ្ទះ​បន​ក្នុង​ទីក្រុង​នេះ។
ដោយ សុ ជីវី
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ហើយ​មន្ត្រី​ជំនាញ​កម្ពុជា កំពុង​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ការ​ពិត៖ «យើង​កំពុង​ធ្វើ​ការងារ​ហ្នឹង​ជាមួយ​អាជ្ញាធរ ប៉ូលិស ដើម្បី​រក​ការ​ពិត ហើយ​នឹង​អន្តរាគមន៍ បើ​សិន​ជា​មាន​ពិត នឹង​ជួយ​អន្តរាគមន៍​ជួយ​ពួក​គាត់។ គឺ​យើង​ទើប​ដឹង​ព័ត៌មាន​ហ្នឹង​ម្សិលមិញ ហើយ​ស្ថានទូត​យើង​នៅ​ទី​នោះ​កំពុង​ធ្វើ​ការ​ហ្នឹង»

វិធានការ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស៊ើប​អង្កេត​របស់​នគរបាល​ថៃ បាន​បង្ហាញ​ថា គេ​បាន​រក​ឃើញ​នារី​ខ្មែរ​បី​នាក់ ដែល​មាន​អាយុ​ប្រហែល ១៥​ឆ្នាំ ត្រូវ​គេ​ឃុំ​នៅ​ក្នុង​បន្ទប់​នៃ​អគារ​មួយ​ក្នុង​ក្រុង​បាងកក ដែល​សង្ស័យ​ថា ត្រូវ​គេ​បង្ខាំង​ដើម្បី​បង្ខំ​អោយ​ធ្វើ​ពេស្យាចារ។

បើ​តាម​បាងកក​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា គេ​បាន​ឮ​សម្រែក​នារី​ខ្មែរ​វ័យ​ក្មេង​ទាំង​នោះ បាន​ស្រែក​អោយ​គេ​ជួយ​ចេញ​ពី​បន្ទប់ នៃ​អគារ​មួយ​នៅ​ផ្លូវ​សុខុមវីត (Sukhumvit) លេខ​៧៧ ហើយ​ពួក​គេ​ក៏​ត្រូវ​នាំ​ទៅ​មណ្ឌល​សង្គ្រោះ​ដោយ​នគរបាល​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

មើលសុទ្ធតាចឹងៗហីថាប្រជានុរាស្សធូរធារយ៉ាងម៉េចលោក
បណ្ឌិតសេក?អាគេបាញ់ងាប់នោះផ្សេងទៅ អាគេបោករក
ការងារបន្លំយកមកលក់នោះផ្សឹងទៅ អាទៅនេសាទលោត
ទឹកហែលរកគេជួយនោះក៏មួយបែបទៀតទៅ អាងាប់បាត់
ខ្លួននៅស្រុកគេនោះក៏មួយផ្នែកទៅ ឳ​ ខ្មែរជំនាន់នេះយើង
រស់ដូចនឹងពាក្យ ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា
ចូលផ្សារប៉ូលីស ដោយសារជីវិត ចង់រស់ក្នុងភាពថ្លៃថ្នូរជា
ជាងសុំទានគេទើបធ្លាក់ក្នុងអន្ទាក់នៃពាក្យទាំងបួនឃ្លានេះ។

Sep 22, 2012 04:59 PM