ក្លឹប​អ្នក​កាសែត​កម្ពុជា​និង​អង្គការ​ភ្លែន​រៀបចំ​ប្រឡង​អត្ថបទ​លើក​កម្ពស់​សិទ្ធិ​កុមារី

ក្លឹប​អ្នក​កាសែត​កម្ពុជា និង​អង្គការ​ភ្លែន​អន្តរជាតិ (Plan International) បាន​ទទួល​អត្ថបទ​សារព័ត៌មាន​ជាង ៣០​អត្ថបទ មក​ពី​ស្ថាប័ន​ចំនួន​១០ ដើម្បី​ប្រកួត​ប្រជែង​លើក​កម្ពស់​សិទ្ធិ​កុមារី ឬ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​ក្នុង​ចំណោម​កុមារ។
ដោយ ទេព សុរ៉ាវី
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ងួន សេរ័ត្ន នាយក​រដ្ឋបាល​ក្លឹប​អ្នក​កាសែត​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា ការ​ប្រកួត​ប្រជែង​អត្ថបទ​សារព័ត៌មាន​នេះ គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​បាន​បំពេញ​កិច្ច​ការ​ជួយ​លើក​ស្ទួយ​សិទ្ធិ​កុមារ ពិសេស​កុមារី ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣៖ «នេះ​ជា​លើក​ដំបូង ដែល​យើង​ធ្វើ​ការ​ប្រឡង​អត្ថបទ​ទាក់​ទង​ទៅ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារី។ យល់​ថា វា​មាន​សារសំខាន់ ពីព្រោះ​យើង​ឃើញ​ថា​វា​នៅ​មាន​គម្លាត​នៅ​ឡើយ​ទាក់​ទង​នឹង​បញ្ហា​សិក្សា​របស់​កុមារី​នៅ​តាម​សាលា»

នៅ​ក្នុង​ការ​ប្រឡង​អត្ថបទ​នេះ ក្លឹប​អ្នក​កាសែត​កម្ពុជា នឹង​ជ្រើស​រើស​ជ័យ​លាភី​ចំនួន ៥​រូប ដែល​នឹង​ទទួល​រង្វាន់។ សម្រាប់​ជ័យ​លាភី​លេខ​មួយ និង​រង្វាន់​ទី២ ទទួល​បាន​រង្វាន់​កុំព្យូទ័រ​យួរ​ដៃ​ម្នាក់ៗ​មួយ​គ្រឿង រង្វាន់​ទី៣ ជ័យ​លាភី​លេខ​បី នឹង​ទទួល​បាន​ទូរស័ព្ទ​អាយហ្វូន (Iphone) មួយ​គ្រឿង រង្វាន់​ទី៤ និង​រង្វាន់​ទី៥ នឹង​ទទួល​បាន​កាមេរ៉ា​ថត​ម្នាក់ៗ​មួយ​គ្រឿង។ ក្លឹប​អ្នក​កាសែត ក៏​នឹង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រដាប់​ថត​សំឡេង​មួយ​គ្រឿង សម្រាប់​អត្ថបទ​ចំនួន​៥ ផ្សេង​ទៀត។ កាល​បរិច្ឆេទ​ឈប់​ទទួល​អត្ថបទ​ជ្រើស​រើស នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ តទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល