តំណាងប្រជានេសាទត្រើយកោះ និងអណ្តូងខ្មែរ លោក នាក់ សេម បានឲ្យដឹងថា កន្លងមកអ្នកនេសាទធ្លាប់ចតទូកនៅកំពង់ដ ភូមិសុវណ្ណសាគរ ដើម្បីជួញដូរផលសមុទ្ទនៅក្នុងសង្កាត់កំពង់បាយ ក្បែរសាលាខេត្ត។ ប៉ុន្តែបច្ចុប្បន្នមានឈ្មួញចាក់ខ្សាច់ពាសពេញមាត់ច្រាំង ធ្វើឲ្យពួកគាត់លំបាកលើកដាក់អីវ៉ាន់យកទៅលក់។ លោកថា ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់ដេញពួកគាត់ពីចំណតធ្លាប់ចតនោះទេ។
ចៅសង្កាត់កំពង់បាយ រងទី១ ក្រុងកំពត ខេត្តកំពត លោក សេង សៀង អះអាងថា មានឈ្មួញយកខ្សាច់មកចាក់ក្បែរមាត់ព្រែកកំពង់បាយ សំរាប់ជួញដូរពិតមែន។ ប៉ុន្តែទូកនេសាទមិនបានចតនៅទីនោះ ដើម្បីជួញផលនេសាទសមុទ្ទទេ គេច្រើនចតនៅភូមិអណ្ដូងខ្មែរ។ លោកថា ខ្សាច់នោះបានបូមពីព្រែកកំពង់បាយ យកមកចាក់នៅទីនេះដើម្បីដឹកចេញទៅកន្លែងផ្សេងទៀត។
អាជ្ញាធរខេត្តកំពត បានឲ្យដឹងថា ការចាក់ខ្សាច់នោះគឺអាជ្ញាធរមានបំណងកែលម្អមាត់ព្រែកផង និងធ្វើសួនច្បារផង ពីព្រោះនៅក្នុងក្រុងកំពត បច្ចុប្បន្ន សំបូរក្រុមទេសចរបរទេស ដើរកម្សាន្តតាមនោះ ទើបសាលាខេត្តរៀបចំសម្អាតទីក្រុងបន្តបន្ទាប់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។