ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាង​ដល់​មាតុប្រទេស​វិញ

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ត្រឡប់​មក​កាន់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​សីហា បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា កន្លង​មក។
ដោយ សុ ជីវី
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ដេច សីហមុនី ៣០៥
ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មុន​យាង​ទៅ​កាន់​ប្រទេស​ចិន នា​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ បាន​អោយ​ដឹង​ថា នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​អោយ​គ្រូ​ពេទ្យ​ចិន ពិនិត្យ​ព្រះរាជ​សុខភាព​ដូច​សព្វ​ដង។ ជាមួយ​គ្នា​នោះ ព្រះ​អង្គ​ក៏​បាន​បង្គំ​គាល់​ព្រះបិតា​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះវរាជមាតា៖ «លោក​យាង​មក​ដល់​ហើយ នៅ​ម៉ោង​ជាង​៤។ យាង​ទៅ​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ នៅ​ប្រទេស​ចិន។ ហើយ​នឹង​លោក​បាន​ឆក់​ឱកាស​ពេល​ហ្នឹង សាក​សួរ​សុខទុក្ខ ហើយ​នឹង​គង់​ជាមួយ​ព្រះ​បិតា និង​ព្រះ​មាតា នៅ​ទីក្រុង​ប៉េកាំង»

ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រៀង​រាល់​បី​ខែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I wonder he come back for what? or he not cash for buy food? I very regret my cash pay tax for feeding him

Aug 20, 2012 09:51 PM