បក្ស​ប្រឆាំង​​ប្រារព្ធ​ពិធី​រំលឹក​ខួប​ថ្ងៃ​ទី​១៧ មេសា ១៩៧៥

ដោយ សេក បណ្ឌិត
2015.04.17
គោរព​​វិញ្ញាណក្ខន្ធ​​បឹង​​ជើងឯក ៦២០ ពលរដ្ឋ​អុច​ធូប​រលឹក​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Sek Bandith

ថ្ងៃ​ទី​១៧ មេសា ២០១៥ ជា​ថ្ងៃ​​ខួប​ទី​៤០​ឆ្នាំ នៃ​ការ​ដួល​រលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ (សេនាប្រមុខ លន់ នល់) និង​ការ​កកើត​ឡើង​នូវ​របប​ខ្មែរ​ក្រហម។

ក្នុង​ឱកាស​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​លម្អិត​បន្ថែម​ទៀត ដើម្បី​ស្វែងរក​ការ​ពិត​នៃ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ អស់​ជិត២លាន​នាក់​នៅ​ក្នុង​របប​នេះ ក្នុង​ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩៖ «មិន​ត្រូវ​បិត​បាំង​ការ​ពិត​ទេ យើង​អត់​ខ្លាច​ការ​លាតត្រដាង​ការ​ពិត​ទេ មាន​តែ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​ដែល​គេ​កំពុង​ស៊ើប​អង្កេត​ទេ ដែល​ខ្លាច​ការ​ពិត​ហើយ​មាន​បំណង​រារាំង​តុលាការ​មិន​ឲ្យ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ»

លោក​ថា ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​ក្នុង​ឱកាស​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។