សហ​ចៅក្រម​ស៊ើប​អង្កេត​​ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​ដើម្បី​ចេញ​ដីកា​សន្និដ្ឋាន​ក្នុង​សំណុំ​រឿង​​​០០៤​វគ្គ​២

ដោយ​​ យាង​ សុជាមេត្តា
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម។
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម។
Photo courtesy of ECCC

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​ដើម្បី​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ក្នុង​សំណុំ​រឿង ០០៤ វគ្គ ០២ (០០៤/២)។

សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរ​ក្រហម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា បញ្ជាក់​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​អនុលោម​តាម​វិធាន ៦៦ (៤) នៃ​វិធាន​ផ្ទៃក្នុង ដោយ​បាន​ស្នើ​សុំ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ដាក់​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង ០០៤ វគ្គ ០២ ។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​បន្ថែម​ថា អនុលោម​តាម​វិធាន ៦៦ (៥) នៃ​វិធាន​ផ្ទៃក្នុង សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល ៣​ខែ ដើម្បី​ដាក់​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន។

ក្នុង​រយៈពេល​នេះ មេធាវី​ការពារ​ក្តី​នឹង​មាន​រយៈពេល​សមស្រប​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះរាជអាជ្ញា។ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ចេញ​ដីកា​ដំណោះ​ស្រាយ​ក្នុង​ពេល​មួយ​សមស្រប ក្រោយ​ពេល​ទទួល​បាន​សេចក្ដី​សន្និដ្ឋាន​ពី​ភាគី​ទាំង​សង្ខាង។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បំបែក​សំណុំ​រឿង ០០៤ ទៅ​ជា ០០៤ វគ្គ ១ ដែល​សាកសួរ​លើ​ឈ្មោះ អ៊ឹម ចែម និង ០០៤ វគ្គ ២ សាកសួរ​លើ​ឈ្មោះ អោ អាន។

ការ​សាកសួរ​លោក អោ អាន គឺ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​ចោទ​ថា បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោកអោ អានជាអតីតមេទ័ពពិសេសក្នុងរបបកម្ពូជាប្រជាធិបតេយ្យ (កុម្មុយនិស្ត) ។ លោកត្រូវតែដឹងរឿងពិតជាមួយនិងមុខងាររបស់លោក ។ ខ្ញំុបានឃើញលោកធ្វើមឈូសដាក់តម្កល់ជាស្រេច (ព្រះពុទ្ធលោកសំដែងប្រាប់ ដល់អ្នកជឿថា កើត, ចាស់, ឈឺ, ស្លាប់ ជារឿងធម្មតារបស់ស្វលោក) ។ ដូច្នេះ មុននិងលោកស្លាប់លាចាកស្ថាន ខ្ញំុមានសំណូមពរ មកលោកត្រូវឆ្លើយរឿងពិតឲ្យកូនចៅក្រោយបានដឹងហេតុការណ៍ នៅឆ្នាំ១៩៧៣ កងទ័ពឧទ្ទាមក៏បានលេចមុខជាងគេ ដែលវិទ្យុជាតិនៃរបបសាធារណរដ្ឋខ្មែរបានប្រកាសពន្យល់ដល់ពលរដ្ឋបានដឹងពេញប្រទេស ។ល។ ក្នុងពេលជាមួយនោះ អតីតសម្តេចព្រះនរោត្តម សីហនុ ទ្រង់យាងពីប្រទេសចិនឆ្លងកាត់ប្រទេសយួនខាងជើងចូលមកដល់ប្រទេសខ្មែរធ្វើអន្តរាគមន៍និង លើទិកចិត្តកងទ៍ពរណសិរ្យច្បាំវាយដណ្តើមអំណាច រហូតបានជ៍យជនះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លើកងទ៍ពជាតិខ្មែរសាធារណរដ្ឋ ។ល។និង។ល។
នៅចុងឆ្នាំ១៩៧៨ មានព្រឹត្តការណ៍ពិសេស១ ដែលលោកអៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរបបកម្ពូជាប្រជាធិប្បតេយ្យបានអញ្ជើញអ្នកសាសែតពីបស្ចិមប្រទេសឲ្យចូលយកព៍តមាននិង ធ្វើសេចក្តីរាយការណ៍ពីស្ថានការណ៍ប្រាប់សាកលលោកអំពីស្ថានការណ៍នៅក្នុងប្រទេសខ្មែរ ។ តុលាការ (អ.វ.ត.ក ឫ E.C.C.C) បានអញ្ជើញអ្នកកាសែតអាមេរិកាំងឈ្មោះអេលី ហ្សាប៊ែត ដែលមានជីវិតនៅរស់ឲ្យផ្តល់នូវរឿងពិតនិងធ្វើជាសាក្សីហើយដែរ...ជាមួយគ្នានេះខ្ញំូបាទ យើងខ្ញំូជាជនរងគ្រោះនិង ជាដើមបណ្តឹងផងនោះ មានសំណូមពរមកលោក សូមមេត្តាឆ្លើយរឿងពិតនែឧក្រឹដ្ឋកម្មសង្គ្រាមនិង កំពុងគំរាមបន្តធ្វើសង្គ្រាមសំឡាប់មនុស្សខ្មែរសាជាថ្មី៕ ដោយសារមន្ត្រីតុលាការនេះមានបំណងបំបាត់រឿងពិត ទើបលោកមិនកោះអញ្ជើញយើងខ្ញំូមកឆ្លើយបំភ្លឺរកយុត្តិធម៍ ។ ប៉ុន្តែ យុត្តិធម៍នេះយើងជនរងគ្រោះក៏មិនទាន់អស់សង្ឃឹមនៅឡើយដែរ ៕

May 19, 2017 10:30 PM

គេហទំព័រ​ទាំងមូល