សម្ភាស​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​រំឭក​ពី​ស្ថានការណ៍​កាល​ពី​៤០​ឆ្នាំ​មុន

ដោយ ជី វិតា
2015-04-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥។
លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Uon Chhin

ក្រោយ​ពី​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ព្រៃ​ខ្មែរ​ក្រហម និង​ទាហាន​សាធារណរដ្ឋ​ខ្មែរ​អស់​រយៈពេល ៥​ឆ្នាំ​មក ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ដែល​មាន​ការ​គាំទ្រ​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ពី​ក្រៅ​ប្រទេស​ផង​នោះ ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

រយៈពេល ២​សប្ដាហ៍​មុន​ពេល​ខ្មែរ​ក្រហម​ដើរ​ចូល​ទីក្រុង​ភ្នំពេញ សហរដ្ឋ​អាមេរិក បាន​ជម្លៀស​ប្រធានាធិបតី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ គឺ​លោក លន់ នល់ ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​១៩៧៥។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់ លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ រៀបរាប់​អំពី​ការ​ដួល​រលំ​នៃ​របប​នេះ តាម​ការ​សាកសួរ​របស់ លោក ជី វិតា ដូច​ត​ទៅ៖

អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ឆាំង សុង នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ មេសា បាន​បក​ស្រាយ​ថា រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះនរោត្តម សីហនុ ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៧០ នោះ គឺ​ដើម្បី​ស្រោចស្រង់​ប្រទេស​ជាតិ មិន​អោយ​មាន​វត្តមាន​កងទ័ព​វៀតណាម កុម្មុយនិស្ត នៅ​លើ​ទឹក​ដី​ខ្មែរ​បន្ត​ទៀត។

តើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ឪ​ព្រះប្រមុខរដ្ឋ​នៃ​របប​សង្គម​រាស្ត្រ​និយម កាល​ពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ នោះ គឺ​ជា​ការ​ផ្ដួចផ្ដើម​របស់​ព្រះអង្គ ឬ​យ៉ាង​ណា?

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ឆាំង សុង ភាគ​បញ្ចប់៖

សង្គ្រាម​ត្រជាក់​រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី និង​សង្គ្រាម​នៅ​វៀតណាម នៅ​ក្នុង​ចុង​ទសវត្ស​ឆ្នាំ​១៩៦០ បាន​អូសទាញ​កម្ពុជា អោយ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ដ៏​មហន្តរាយ​មួយ​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន។ សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ប្រកាស​ថា កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត្យ បាន​អនុញ្ញាត​អោយ​កងទ័ព​វៀតណាម កុម្មុយនិស្ត​ខាង​ជើង ប្រើប្រាស់​ទឹក​ដី​កម្ពុជា ជា​ជម្រក​លាក់​ខ្លួន និង​ជា​មូលដ្ឋាន​ទ័ព ដើម្បី​វាយ​ប្រហារ​វៀតណាម សេរី​ខាង​ត្បូង ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​អះអាង​ថា នេះ​ហើយ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​មាន​រដ្ឋ​ប្រហារ។ តើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ពី​អំណាច​នៅ​ឆ្នាំ​១៩៧០ ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ អាច​ចៀសវាង​បាន​ដែរ ឬ​ទេ?

សូម​អញ្ជើញ​ស្ដាប់​ការ​បកស្រាយ​របស់​លោក ឆាំង សុង រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ តាម​ការ​សាកសួរ​របស់​លោក ជី វិតា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kroch Horn

I really wanna w
meet Mr. Chhang Song. I have a lot of questions to ask him.

Aug 01, 2015 09:54 AM

Henry Chhon

I am thankful to RFA for review the history Khmer Rouge. However I.think all khmer understand and consideration our own history.( why, what happen, and how came?) and so on...for me I thought when Cambodia have war, it have the story of beginning. Nowadays the ECCC is find out this story for justice, but I regreat the ECCC is not complete to find out the crime war in the Cambodia who is beginning the war? The most ECCC have framework from government .

Apr 18, 2015 09:30 PM

គេហទំព័រ​ទាំងមូល