បទសម្ភាសន៍៖ តើ​សាលាក្ដី​ខ្មែរ​ក្រហម​គួរ​ស៊ើប​អង្កេត​លោក ហ៊ុន សែន ឬ​ទេ?

ដោយ ជី វិតា
2015-04-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Uon Chhin

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា របស់​លោក​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា «វិទ្យាស្ថាន​ស្លឹករឹត» នៅ​ពេល​ខាង​មុខ។

លោក ឆាំង យុ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ ពន្យល់​អំពី​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ធ្លាក់​ពី​អំណាច ទាក់ទង​នឹង​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ចាម នៅ​ក្នុង​របប​ខ្មែរ​ដែរ ឬ​ទេ? លោក ឆាំង យុ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​គិត​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​ក៏ដោយ នេះ​ជា​កិច្ចការ​របស់​ចៅក្រម​ស៊ើប​អង្កេត​ដែល​ត្រូវ​ស្រាវជ្រាវ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ឆាំង យុ អំពី​រឿង​នេះ៖

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា លោក​មិន​គិត​ថា កម្ពុជា​នឹង​កើត​មាន​សង្គ្រាម​ឡើង​វិញ​នោះ​ទេ ប្រសិន​បើ​សាលាក្ដី​ខ្មែរ​ក្រហម ចាប់​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ មក​ធ្វើ​ការ​កាត់​សេចក្ដី​នោះ។ ទាក់ទង​នឹង​ផល​វិបាក​បន្សល់​ពី​របប​ខ្មែរ​ក្រហម​វិញ លោក ឆាំង យុ ដែល​បាន​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ២៥​ឆ្នាំ​កន្លង​មក​នេះ មាន​ប្រសាសន៍​ថា សង្គម​កម្ពុជា បច្ចុប្បន្ន​ទទួល​រង​ផល​អាក្រក់​ច្រើន​ណាស់​ពី​របប​វាល​ពិឃាដ។ តើ​ផល​អាក្រក់​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ឆាំង យុ ភាគ​បញ្ចប់៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោកនាយកប្រតិបត្តនែមជ្ឈមណ្ឌលឯកសារកម្ពូជាឆាង យុ បានធ្វើការស្រាវជ្រាវឯកសារនានាដែលមនុស្សខ្មែរនិង មនុស្សនៅលើសាកលលោកទទួលស្គាល់។​ ជាពិសេសលោកផ្តល់ឲ្យតែបរទេសណាដែលធ្វើការនៅសាលាក្តីតែប៉ុណ្ណោះ ។ បើនិយាយពីនៅក្នុងមណ្ឌលដែលលោកធ្វើការវិញគឺ មានសៀវភៅភាគច្រើនជាភាសាបរទេសជាភាសាអង់គ្នេស៍ដែលភាគច្រើនមានលក់នៅតាមទីផ្សាដែលអ្នកជាបរទេស។ នៅពេលដែលខ្ញុំបាទចង់ដឹងថា មានឯកសារអ្វីខ្លះដែលខ្ញុំអាចយកជាភស្តាងបាន បុគ្គលករបស់លោកថា លុះត្រាតែទិញទើបលោកអនុញាត្តិឲ្យបាន ខ្ញំុសុខចិត្តទិញបាន១ក្បាលដែលមានចំណងជើង A history of Democratic Kampuchea (1975-1979) Khamboly Dy. តែគួរឲ្យស្តាយនៅពេលដែល យើងខ្ញុំសួររកឯកសារសំខាន់ដែលលោកទទួលបានពីប្រទេសអូស្ត្រាលី លោកមិនបានឲ្យយើងដឹងលឺនិង ឃើញទេដោយសំអាងលេះថា មិនទាន់បញ្ចូលទិន្និន័យតាមបណ្តាញកុមព្យូទ័រ និយាយឲ្យចំទៅឯកសារសំខាន់ៗសំរាប់ជាភស្តាងសំរាប់ជនរងគ្រោះលោកមិនបញ្ចេញទេ។

នៅពេលយើងដកឃ្លា ហើយគិតទើបយើងដឹងថា ដំបូងលោកឆាង យុានការពិបាកនិង បង្កើតណាស់ព្រោះលោកហ៊ុន សែន គំរាមផង ប្រមាថផង តែជាលទ្ធផលលោកបានបង្កើតការិតាល័យនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែម្តង ត្រង់កិច្ចការនេះយើងជនរងគ្រោះដឹងថា​ លោកឆាង យុ ជាមនុស្សបាក់ស្បាត ផ្ទុយនិងពាក្យថាខ្លាច ប្រសិនបើខ្លាចក៏នៅចង់ដឹងនិងធ្វើដើម្បីឲ្យអស់ចិត្តដែរ៕

Mar 09, 2017 09:23 PM

អ្នក​អាន​អនាមិក

Khmer and international court must bring Hun Sen to ICC. Hun Sen and his clown can not forgive their criminals. They have criminal mind in their spirits. They must go to court .

Apr 17, 2015 02:27 PM

អ្នក​អាន​អនាមិក

International court must question Hun sen. He is a murderer and a criminal.

Apr 12, 2015 07:10 PM

អ្នក​អាន​អនាមិក

I understand about Khmer rouge regime,but Hun Sen just a little commander in his region by that time as joining Khmer rouge.

Apr 12, 2015 12:56 PM

អ្នក​អាន​អនាមិក

Doesn't matter, Hun Senn is a criminal. He can not escape from the net of the law. Hun Senn is murderer in the past and present.

Apr 17, 2015 02:21 PM

អ្នក​អាន​អនាមិក

ចាំពេលគាត់លាចាកលោកនេះរឺ

Apr 12, 2015 12:21 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល