សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ស្ដាប់​សាក្សី អឿន តាន

សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​បន្ត​សវនាការ​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ឈ្មោះ អឿន តាន នៅ​ថ្ងៃ​ទី​១៣ មិថុនា។
ដោយ ឡេង ម៉ាលី
2012-06-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​វ័យ ៦៩​ឆ្នាំ សាក្សី អឿន តាន ដែល​ជា​ជន​ជាតិ​ភាគ​តិច​កាចក់ នៅ​ខេត្ត​រតនគីរី ជា​អតីត​ជា​នីរសារ ឬ​ជា​អ្នក​រត់​សំបុត្រ​ផង និង​ជា​កង​ការពារ​ផ្ទាល់​ឱ្យ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម គឺ ប៉ុល ពត ផង ចាប់​តាំង​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ សាក្សី អឿន តាន ធ្វើ​ការ​ជា​អ្នក​រត់​សំបុត្រ ឬ​ហៅ​ថា នីរសារ និង​ជា​កង​ការពារ​នៅ​ក្នុង​បរិវេណ​មន្ទីរ ក១ ដែល​ជា​មន្ទីរ​ធ្វើ​ការងារ​របស់ ប៉ុល ពត។ ក៏​ប៉ុន្តែ ក្នុង​សវនាការ​លោក​ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​រត់​សំបុត្រ លោក​មិន​ដឹង​ការងារ​ច្រើន​ពី​អ្នក​ដឹក​នាំ​ទាំង​នោះ​ទេ ព្រោះ​លោក​មិន​សូវ​ចេះ​អក្សរ៖ «ខ្ញុំ​រៀប​រាប់​ជា​បន្ត​បន្ទាប់​ហើយ​ថា ខ្ញុំ​មិន​សូវ​ទេ​ការ​ដឹកនាំ។ មិន​ដឹង​គេ​ដឹក​នាំ​រឿង​អី? មិន​ដឹង​គេ​ធ្វើ? ការងារ​គេ​ដឹក​នាំ​មិន​សូវ​ដឹង​ទេ។ ប៉ុន្តែ​ចំណុច​លោក អៀង សារី គាត់​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ គាត់​នៅ​ខាង​ក្រសួង​ការ​បរទេស។ ឯ​ផ្នែក ខៀវ សំផន ខ្ញុំ​អត់​ដឹង​តួនាទី​ខាង​អី​ទេ»

សាក្សី អឿន តាន ថ្លែង​ថា មាន​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មួយ​ចំនួន ប្រជុំ​ជា​មួយ ប៉ុល ពត នៅ​មន្ទីរ ក១ ដែល​ក្នុង​នោះ​មាន​ជន​ជាប់​ចោទ អៀង សារី នួន ជា សុន សេន និង​​មេ​ភូមិ​ភាគ​មួយ​ចំនួន​ទៀត លោក​មិន​ស្គាល់​ឈ្មោះ។

សក្ខីកម្ម​សាក្សី​រូប​នេះ នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នឹង​សួរ​បន្ត នៅ​ថ្ងៃ​ទី​១៤ មិថុនា​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល