នៅក្នុងសវនាការ សាក្សីឈ្មោះ រ៉ចាម តុន ឆ្លើយថា គាត់ជាអតីតនីរសាររបស់ក្រុមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម មានដូចជា ប៉ុល ពត, អៀង សារី, នួន ជា និង ខៀវ សំផន ជាដើម។ លោកបន្តថា គាត់បានចូលរួមក្នុងចលនាបដិវត្តខ្មែរក្រហម នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ចាប់តាំងពីឆ្នាំ ១៩៦៣ ហើយក្លាយជាបក្ខជន នៅឆ្នាំ ១៩៧១ ក្រោមការណែនាំរបស់កម្មាភិបាលឈ្មោះ សូ ហុង។
ក្រៅពីការងារនីរសារ លោក រ៉ចាម តុន ក៏ជាកងការពារអ្នកដឹកនាំទាំងនោះដែរ។ លោកបានជម្រាបអង្គជំនុំជម្រះអំពីប្រវត្តិសកម្មភាពអ្នកទាំងនោះ នៅមន្ទីរ ១០០ និង ១០២ ក្នុងខេត្តរតនគិរី និងអំពីព្រឹត្តិការណ៍សង្គ្រាម នៅក្នុងទសវត្សឆ្នាំ ១៩៦០ ផង។
សហព្រះរាជអាជ្ញាទើបតែចាប់ផ្ដើមសួរសាក្សី រ៉ចាម តុន។ សវនាការស្ដាប់សាក្សីរូបនេះ នឹងបន្តធ្វើ នៅថ្ងៃព្រហស្បតិ៍ ទី ២៦ កក្កដាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។