សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​សវនាការ​ស្ដាប់​សាក្សី អឿន តាន

សាលាក្ដី​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មិថុនា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ អឿន តាន អតីត​កង​ការពារ​ផ្ទាល់​របស់ ប៉ុល ពត។
ដោយ ឡេង ម៉ាលី
2012-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​មុន​ពេល​បញ្ចប់​សវនាការ សាក្សី​ឈ្មោះ អឿន តាន ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា ជន​ជាប់​ចោទ នួន ជា ជា​មនុស្ស​ល្អ និង​ស្លូត​បូត។

សាក្សី អឿន តាន៖ «បាទ! តាម​ការ​ឃើញ តាម​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ នៅ​ពេល​នោះ គឺ​លោក នួន ជា គាត់​ជា​អ្នក​ហៅ​ថា ស្លូត​បូត អ្នក​ចេះ​អប់រំ អ្នក​ចេះ​ណែ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ល្អ​ត្រឹម​ត្រូវ។ នេះ​តាម​ខ្ញុំ​សង្កេត​ឃើញ គឺ​អ៊ីចឹង»

ការ​អះអាង​របស់​សាក្សី អឿន តាន បែប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​មេធាវី​ការពារ​ក្ដី គឺ​លោក សុន អរុណ ដែល​សួរ​គាត់​អំពី​ចរិត​លក្ខណៈ​របស់​ជន​ជាប់​ចោទ នួន ជា។

សាក្សី អឿន តាន អាយុ ៦៩​ឆ្នាំ មាន​កំណើត​នៅ​ខេត្ត​រតនគីរី អតីត​ជា​នីរសារ និង​ជា​កង​ការពារ​ផ្ទាល់​របស់ ប៉ុល ពត មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ចាប់​តាំង​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩។

បន្ទាប់​ពី​សាក្សី​រូប​នេះ សាលាដំបូង​គ្រោង​ស្ដាប់​សាក្សី ២​រូប​ទៀត នៅ​ថ្ងៃ​ទី​១៩ មិថុនា ក្នុង​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល