លោក អែម អឿន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ពី​ការ​បំបាត់​សាសនា​នៅ​របប​ខ្មែរ​ក្រហម

អង្គ​ជំនុំ​ជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៧ សីហា នេះ បន្ត​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ អែម អឿន អតីត​ជា​គ្រូពេទ្យ​មួយ​រូប។
ដោយ ឡេង ម៉ាលី
2012-08-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​វ័យ​៦១​ឆ្នាំ លោក អែម អឿន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ទាក់ទង​នឹង​ការ​បំបាត់​សាសនា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម បាន​លើក​ឡើង​ថា សាសនា​នាំ​ឱ្យ​ខាត​ទាំង​មនុស្ស និង​សម្ភារៈ៖ «ខ្ញុំ​ទទួល​ឥទ្ធិពល​នេះ គឺ​តាម​ដំណើរ​ការ​ធ្វើ​ឃោសនា​នយោបាយ​អ្នក​ដឹកនាំ កម្មាភិបាល​ដឹក​នាំ​ចូល​ចិត្ត​ប្រើ​ពាក្យ​ថា កុំ​យក​ការងារ​វត្ត​អារាម ឬ​ការងារ​ព្រះធម៌​នេះ​ជា​ធំ​អី។ បើ​បួស​ជា​លោក​សង្ឃ​ធ្វើ​ឱ្យ​ខាត​ពេល​នេះ​មួយ។ បើ​មើល​ឱ្យ​ខ្លី គឺ​ខាត។ គឺ​ខាត​សម្លៀកបំពាក់​ធំ​ជាង​គេ​បង្អស់។ មួយ​ទៀត គឺ​ខាត​មនុស្ស​មិន​ឱ្យ​ចូល​រួម​ក្នុង​ចលនា​បដិវត្ត​បាន។ ទី​បី ខាត​ពេល​វេលា​ក្នុង​ជីវិត មិន​ព្រម​ជួយ​រំដោះ​ជាតិ បែរ​ជា​អ្នក​ឯង​ធ្វើ​លោក​ទៅ​វិញ។ នេះ​គឺ​ជា​ភាសា​អ្នក​ដឹក​នាំ។ គេ​គ្រាន់​តែ​បញ្ជាក់​ថា បួស​នាំ​តែ​ខាត​ពេល បួស​នាំ​តែ​ខាត​បាយ បួស​នាំ​តែ​ខាត​សម្លៀកបំពាក់»

លោក អែម អឿន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ឆ្នាំ​១៩៧៥ ហើយ​ក៏​ជា​គ្រូពេទ្យ​មួយ​រូប នៅ​ខេត្ត​ព្រៃវែង ភូមិ​បូព៌ា។

ឆ្លង​កាត់​ការ​ធ្វើ​បដិវត្ត​របស់​ខ្មែរ​ក្រហម លោក​បាត់​បង់​សាច់ញាតិ​ជាង​២០​នាក់។ ឥឡូវ​នេះ លោក អែម អឿន កំពុង​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន ជា អៀង សារី និង​ខៀវ សំផន។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ អែម អឿន នឹង​លើក​ទៅ​ធ្វើ​បន្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល