សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី មាស វឿន

សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី៣ ខែ​តុលា នេះ បាន​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ឈ្មោះ មាស វឿន ដែល​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។
ដោយ ឡេង ម៉ាលី
2012-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សាក្សី មាស វឿន ក្នុង​វ័យ ៦៨ឆ្នាំ អម​ដោយ​មេធាវី​ប្រឹក្សា​មួយ​រូប​ឈ្មោះ សេង រិទ្ធី ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ចូលរួម​តស៊ូ​ធ្វើ​បដិវត្ត​ជាមួយ​ក្រុម​ខ្មែរ​ក្រហម នៅ​ឆ្នាំ​១៩៦៨ ដែល​មាន​តួនាទី​ការពារ​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ពេល​តស៊ូ​នៅ​ក្នុង​ព្រៃ។ ក្នុង​នោះ មាន​ទាំង​ជន​ជាប់​ចោទ ខៀវ សំផន ផង។

សាក្សី មាស វឿន ត្រូវ​បាន​ភាគី​សហ​ព្រះរាជ​អាជ្ញា​សួរ​ដេញដោល​អំពី​រចនាសម្ព័ន្ធ​យោធា និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ ពេល​វាយ​លុក​ចូល​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥។ សាក្សី​ជម្រាប​អង្គ​សវនាការ​ថា លោក​បាន​ឃើញ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញ​ពី​ទីក្រុង ប៉ុន្តែ​លោក​មិន​បាន​ដឹង​អំពី​ផែនការ​ឱ្យ​ជម្លៀស​ជា​មុន​ទេ។

លោក​ធ្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ តាម៉ុក ប្រធាន​ភូមិ​ភាគ​និរតី ហើយ​ក្រោយ​មក លោក​ជា​អនុ​មេ​បញ្ជាការ​កងពល​លេខ១ នៃ​កងទ័ព​ខ្មែរ​ក្រហម ប្រចាំ​នៅ​ខេត្ត​កោះកុង។

សវនាការ​ស្ដាប់​សាក្សី មាស វឿន នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ទី៤ តុលា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើបានការអ្វី ខាតពេលនិងថវិការឥតប្រយោជន៏!!!

Oct 04, 2012 07:44 PM