សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​ការ​ស្ដាប់​សាក្សី រចឹម ទន់

សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី ឈ្មោះ រចឹម ទន់ ដែល​ជា​ថ្នាក់​ដឹក​នាំ​ទី៣ នៃ​ក្រសួង​ការ​បរទេស​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា នេះ។
2012-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សាក្សី រចឹម ទន់ ជា​អ្នក​តស៊ូ​ក្នុង​ចលនា​បដិវត្ត​ខ្មែរ​ក្រហម ចាប់​តាំង​ពី​ឆ្នាំ​១៩៦៣ រហូត​មក​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩។

កាល​នៅ​ក្រសួង​ការ​បរទេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហៅ​មន្ទីរ ប១ សាក្សី រចឹម ទន់ ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ បន្ទាប់​ពី​ជន​ជាប់​ចោទ អៀង សារី និង​លោក សូ ហុង ដែល​មេ​កើយ​ធំ​របស់​គាត់។ លោក​ជម្រាប​តុលាការ​ថា លោក​ជា​អ្នក​នាំ​មនុស្ស​ដែល​គេ​ត្រូវ​ចាប់​ខ្លួន បញ្ជូន​ឱ្យ​ក្រុម​យោធា​មក​ពី​មន្ទីរ​របស់ ប៉ុល ពត។

បន្ទាប់​ពី​សាក្សី រចឹម ទន់ អង្គ​ជំនុំជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​មាន​ឈ្មោះ​ថា សួង ស៊ីគឿន ហៅ គង់ ឬ ធន់។

តាម​ការ​ថ្លែង​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​២ សីហា បាន​ឱ្យ​ដឹង​ថា សាក្សី សួង ស៊ីគឿន ក៏​ជា​អ្នក​តស៊ូ​ជើង​ចាស់​មួយ​រូប​ដែរ ក្នុង​ចលនា​បដិវត្ត​របស់​ក្រុម​ខ្មែរក្រហម។ លោក សួង ស៊ីគឿន ជា​បញ្ញវន្ត​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ទៅ​រៀន​នៅ​ប្រទេស​បារាំង ដូច​គ្នា​នឹង​ក្រុម​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត​ដែរ។

លោក សួង ស៊ីគឿន ក៏​ជា​អ្នក​ធ្លាប់​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ដែរ។ មេ​ធំ​របស់​គាត់ គឺ​ជន​ជាប់​ចោទ អៀង សារី។ លោក​ក៏​អ្នក​ធ្វើ​ព័ត៌មាន​ផ្សាយ នៃ​វិទ្យុ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា នៅ​ក្រុង​ហាណូយ ជាមួយ​អ្នក​តស៊ូ​ចាស់ ដូច​ជា​លោក ជា សុទ្ធ ជា​ដើម។ ជន​ជាប់​ចោទ អៀង ធីរិទ្ធ ជា​ចាងហ្វាង​នៃ​វិទ្យុ​សំឡេង​នោះ នៅ​ទសវត្ស​ឆ្នាំ​១៩៦០។

សវនាការ​ស្ដាប់​សាក្សី សួង ស៊ីគឿន នឹង​បន្ត​នៅ​ថ្ងៃ​ទី​៦ សីហា សប្ដាហ៍​ក្រោយ​ទៀត ដែល​លោក​នឹង​ត្រូវ​សួរ​ដេញដោល​បន្ត​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

ខ្ញុំ​គិត​ថា​តុលាការ​ត្រូវ​ធ្វើ​ការ​សើប​អង្កេត​បន្តរ​នូវ​អ្វី​ដែល​សាក្សី​បាន​ផ្ដល់​អោយ​ព្រោះ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​សសើប​រក​ជន​ល្មើស​ផ្សេងៗ​ទៀត។​

Aug 10, 2012 11:30 PM