ពលរដ្ឋ​ស្រុក​ត្បូង​ឃ្មុំ​ចង់​ផ្ដល់​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

ពលរដ្ឋ​ខេត្ត​កំពង់ចាម ស្នើ​សុំ​ឲ្យ​ក្រុម​ដែល​មាន​ឈ្មោះ​ថា យើង​រួម​គ្នា​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា ផ្ដល់​អាសយដ្ឋាន​ដើម្បី​ឲ្យ​សប្បុរស​ជន​ទាំងឡាយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ទ្រទ្រង់​មន្ទីរ​មួយ​នេះ អាច​មាន​សកម្មភាព​ក្នុង​នាម​មនុស្សធម៌​បន្ត​ទៀត។
2012-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​រស់នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម គឺ​លោក ព្រំ ធាវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ថា នៅ​ពេល​នេះ​ពលរដ្ឋ​ចង់​ចូលរួម​ផ្ដល់​ជំនួយ​ថវិកា​តាម​លទ្ធភាព​ក្នុង​វិស័យ​មនុស្សធម៌​ដែរ តែ​ថា​មិន​ដឹង​ចូលរួម​តាម​មធ្យោបាយ​ណា​មួយ​នោះ​ទេ។

ព្រំ ធាវ បន្ត​ថា លោក​ស្នើ​សុំ​ឲ្យ​ក្រុម​យុវជន​ដែល​មាន​ឈ្មោះ​ថា​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា​នេះ ផ្ដល់​អាសយដ្ឋាន​សម្រាប់​ចូលរួម​ដែល​មិន​ចាំបាច់​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់ចាម នោះ​ទេ៖ «ខ្ញុំ​ចង់​អញ្ចេះ ចង់​ថា​ឲ្យ​មាន​ម៉ាស៊ីន​មួយ​សម្រាប់​នៅ​ទទួល​ចាំ​ណឹង​ទៅ​ដល់​ពេល​នេះ យើង​ផ្សាយ​តាម​វិទ្យុ​មក​ឲ្យ​ប្រជាជន​ចូលរួម​វិភាគទាន​ហ្នឹង​ដល់​អ្នក​ដឹង និង​គេ​ចេះ​តែ​ផ្ញើ​ទៅ និង​អ្នក​ដេក​ពេទ្យ​មិន​ចង់​ឲ្យ​លុយ​តាម​គ្រូ​ពេទ្យ​ទេ ចង់​ផ្ញើ​លុយ​ទៅ​ដូច​ថា​តាម​រយៈ​ទូរស័ព្ទ​អ៊ីចឹង យក​លុយ​ហ្នឹង​សម្រាប់​ផ្គត់ផ្គង់​មន្ទីរពេទ្យ»

ឆ្លើយ​តប​ករណី​នេះ កញ្ញា ទៀត សោភា ដែល​ជា​សមាជិក​ក្នុង​ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ឲ្យ​ដឹង​ថា ប្រសិន​បើ​សប្បុរសជន​ចង់​រួម​ចំណែក​ក្នុង​កម្មវិធី​មនុស្សធម៌​នេះ អាច​ទាក់​ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ០១៧ ៦១ ៩៣ ៨០ ឬ​តាម​រយៈ​ធនាគារ Acleda និង​ធនាគារ Anz ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល