តំណាង​ពលរដ្ឋ​នៅ​ក្រចេះ​ចូល​រួម​សិក្ខាសាលា​ស្ដី​ពី​សិទ្ធិ​ដីធ្លី​និង​ការ​អភិវឌ្ឍ

2009-10-28

យ៉ាង​ហោច​ណាស់​មាន​តំណាង​ប្រជាពលរដ្ឋ​៤៥​នាក់ បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ស្តីពី​សិទ្ធិ​ដីធ្លី​និង​ការ​អភិវឌ្ឍ​នៅ​សាលា​ក្រុង​ក្រចេះ កាល​ពី​ថ្ងៃ​២៧ តុលា បន្ទាប់​ពី​ការ​រក​ឃើញ​ថា ការ​វិនិយោគ​ដី​សម្បទាន​កំពុង​នាំ​ពលរដ្ឋ​ជា​ច្រើន​នាក់​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែចារ ស្រុក​ស្នួល គឺ​លោក សារ៉ែន កែត បាន​បញ្ជាក់​ពី​ផល​លំបាក​នេះ ៖ «រដ្ឋាភិបាល​មុន​នឹង​សម្បទាន​ដី​ឲ្យ​ក្រុមហ៊ុន ត្រូវ​សិក្សា​ផល​ប៉ះពាល់ ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​សម្បទាន​ហ្នឹង ប្រជាពលរដ្ឋ​ទាំង​អស់​អត់​ដឹង​ទេ។ ខ្ញុំ​តវ៉ា លោក​មេ​ឃុំ​គាត់​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា គាត់​នឹង​ដោះស្រាយ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​បោះ​ឆ្នោត​ឲ្យ​គាត់​ជាប់ ប៉ុន្តែ​ដល់​ទៅ​ថ្ងៃ​៤-​៥ ខែ​៨ ឆ្នាំ​២០០៨ ត្រាក់ទ័រ​ឈូស​តែម្ដង»

លោក អាន ហ៊ូ តំណាង​ឲ្យ​សហគមន៍​កោះខ្ញែរ ឃុំ​អូរ​គ្រៀង បាន​លើក​ពី​កង្វល់​របស់​សហគមន៍​៤​ភូមិ​នៅ​ទី​នោះ​ថា ៖ «ក្រុមហ៊ុន​មាន​គោល​បំណង​មួយ មាន​ការ​ឈូស​ឆាយ​បន្ត​ទៅ​ទៀត ដូច្នេះ​មាន​ការ​ព្រួយ​បារម្ភ»

អភិបាលរង​ខេត្ត​គឺ​លោក បោង បុប្ផារិទ្ធ ដែល​ចូល​រួម​ក្នុង​សិក្ខាសាលា​នោះ​ដែរ បាន​បញ្ជាក់​ថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​គឺ​ជា​ការ​សំខាន់។

លោក បោង បុប្ផារិទ្ធ បាន​បញ្ជាក់​ដូច្នេះ ៖ «លោក​មេ​ឃុំ​អាច​ជួប​ខ្ញុំ​ផ្ទាល់ យើង​ពិនិត្យ​ឯកសារ ហើយ​បញ្ជូន​ទៅ​គណៈកម្មការ​គ្រប់គ្រង​ដី​ខេត្ត​ហ្នឹង ដើម្បី​ពិនិត្យ​ពិចារណា​ក្នុង​ការ​ជួយ​សម្រួល​កាត់​ចេញ​ពី​ក្រុមហ៊ុន កុំ​ឲ្យ​មានការ​ពាក់ព័ន្ធ»

ថ្វី​បើ​គេ​មិន​ទាន់​ផ្តល់​របាយការណ៍​លម្អិត ស្តីពី​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ទី​លំនៅ​និង​មុខ​របរ​របស់​ខ្លួន នៅ​គ្រា​ដែល​ដីធ្លី​ទាំង​ឡាយ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ជាមួយ​អ្នក​វិនិយោគ ប៉ុន្តែ​ជា​ញឹកញយ​នៅ​ក្នុង​ខេត្ត​ក្រចេះ គេ​ឃើញ​មាន​ក្រុម​អ្នក​តវ៉ា​អំពី​រឿង​ដីធ្លី​ម្តងៗ មាន​គ្នា​រាប់​រយ​រាប់​ពាន់​នាក់។

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក អ្នកស្រី ធីម ណារីន បាន​ឲ្យ​ដឹង​ថា សមាគម​អាដហុក​ទទួល​បាន​ករណី​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ មាន​ប្រមាណ​៩​ករណី ដែល​ក្នុង​នោះ​ចំណោម​ពាក្យ​បណ្ដឹង​៩​ករណី​នោះ អាជ្ញាធរ​បាន​ដោះស្រាយ​តែ​មួយ​ករណី​ប៉ុណ្ណោះ គឺ​នៅ​ឃុំ​ចង្រ្កង់។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោ ធន់ សារាយ បាន​លើក​ឡើង​ថា ការ​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុម​អភិវឌ្ឍន៍​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យឺត​ជាង​ការ​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម​គ្រួសារ​ផ្ទាល់។

លោក ធន់ សារាយ មាន​ប្រសាសន៍​ដូច្នេះ ៖ «ធនាគារ​ពិភពលោក​គាត់​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក គាត់​រក​ឃើញ​ថា ការ​ដែល​ធ្វើ​អភិវឌ្ឍ​កសិកម្ម​គ្រួសារ​នេះ អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​៤​ដង លើស​ពី​អ្វី​ដែល​ជា​ការ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេង​ទៀត។ អ៊ីចឹង​ដើម្បី​យើង​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ​ឲ្យ​បាន​ឆាប់ គឺ​មាន​តែ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​កសិកម្ម​គ្រួសារ​នេះ​ទេ។ សំណូមពរ​ឲ្យ​រដ្ឋ​អំណាច​ខេត្ត ក៏​ដូច​ជា​ថ្នាក់​ជាតិ​អ៊ីចឹង​ដែរ មេត្តា​បន្ថយ​ល្បឿន ឈប់​ឲ្យ​ដី​ហ្នឹង​ទៅ​ក្រុមហ៊ុន​ឯកជន»

ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ដែល​គេ​ព្រួយ​ថា ដែល​កំពុង​តែ​រារាំង​ដល់​ការ​កាត់​បន្ថយ​ភាពក្រីក្រ  អភិបាល​រង​ខេត្ត​បាន​ថ្លែង​ថា បាន​ដោះស្រាយ​ជាច្រើន​ករណី​ហើយ ដែល​នាំ​ឲ្យ​ស្ថានភាព​បច្ចុប្បន្ន​មាន​ភាព​ស្ងប់ស្ងាត់​ច្រើន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​និង​កំពង់ស្ពឺ​បារម្ភ​ពី​បញ្ហា​សុខភាព

សមាជិក​អាស៊ាន​ប្រជុំ​គ្នា​រក​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន