សាលាក្រុង​ទុក​ពេល​១​ខែ​ឲ្យ​អ្នក​បុរីកីឡា​សម្រេច​ចិត្ត​​​មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ

ដោយ ប្រាជ្ញ ចេវ
2017.01.04
បុរីកីឡា មិន​ទទួល​សំណង ៨៥៥ អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​យក​សំណង​ដើម្បី​ចាក​ចេញ លើក​បង្ហាញ​លិខិត​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​ជួប​ដើម្បី​ដោះស្រាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​បាន​សំណង​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ជម្រើស​២ សម្រាប់​ពួកគាត់ ទី​១ ទទួល​យក​លុយ ៣​ពាន់​ដុល្លារ​ដើម្បី​ចាកចេញ ឬ​ត្រូវ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។ សាលា​រាជធានី​ទុក​ពេល ១​ខែ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​បណ្ដេញ​ពួកគេ​ចេញ។

ពលរដ្ឋ​ឲ្យ​ដឹង​ដូច្នេះ ក្រោយ​ពី​ជួប​ប្រជុំ​ជាមួយ​អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយ​អ្នក​បុរីកីឡា ១៥​គ្រួសារ​ដែល​មិន​ទាន់​ទទួល​បាន​សំណង កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។

ក្រុម​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ទាំង​២ ខាង​លើ​នេះ​ទេ ហើយ​នៅ​រក្សា​ជំហរ​ទាមទារ​រស់​នៅ​ក្នុង​អគារ​នៅ​បុរីកីឡា ឬ​យក​សំណង ៤​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

សូមស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។