មន្ត្រី​សាលាក្រុង​សន្យា​​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ឲ្យ​អ្នក​បុរីកីឡា​និង​បឹងកក់

ដោយ រ៉ាន់ សំណាង
2015.01.28
បុរីកីឡា ៦២០ ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​បឹងកក់ និង​ព្រះសង្ឃ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មករា ២០១៥។
RFA/Rann Samnang

សាលា​រាជធានី​ភ្នំពេញ​ សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​អ្នក​បឹងកក់ និង​បុរីកីឡា។

បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ អស់​ជាច្រើន​លើក​ច្រើន​សា តំណាង​អ្នក​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ក មាន​ប្រសាសន៍​ថា លោក និង​ពលរដ្ឋ​ឯ​ទៀត ហាក់​មាន​ជំនឿ​ចំពោះ​ការ​សន្យា​នៅ​ពេល​នេះ៖ «ម្តង​នេះ​គាត់​បានបង្ហាញជំហច្បាស់លាស់ ថាគាត់នឹងជំរុញការដោះស្រាយបញ្ចប់ទោះបីយ៉ាងណាយើងនៅមានជំនឿ»

អ្នក​មាន​ជម្លោះ​ដីធ្លី​សង្ឃឹម​ថា ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាស យ៉ាដា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះឲ្យ​ពួក​គាត់ ដូច​អ្វី​ដែល​បាន​សន្យា។

ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​២៨ មករា អ្នក​បុរីកីឡា ស្នើឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​ផ្ទះ​សម្បែង​ពួក​គាត់ ដោយ​មាន​ការ​ចូលរួម​ឃ្លាំ​មើល​ពី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​បុរីកីឡា។

ចំណែក​អ្នក​បឹង​កក់ស្នើ​ឲ្យ​​បោះ​ព្រំ​ប្រទល់​ដីទំហំ​ជាង ១២​ហិកតារ តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ ពួកគាត់​ក៏​ស្នើ​សុំ​ឲ្យ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​សម្រាប់​ពលរដ្ឋ​នៅ​សេសសល់ ៥៧​គ្រួសារ និង​ផ្ដល់​ដី​ទទឹង ៤​ម៉ែត្រ​ បណ្តាយ ១៨​ម៉ែត្រ សម្រាប់​ពលរដ្ឋ ១៦​គ្រួសារ​ ស្ថិត​នៅ​ភូមិ​១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។