សមត្ថកិច្ច​រារាំង​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​មិន​ឲ្យ​យក​ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​អាមេរិក

ដោយ អ៊ួន ឈិន
2016-01-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ភ្នំ​បាត ផ្លូវ​រថភ្លើង ភូមិ​២៣ និង​សហគមន៍​ផ្លូវ​រថភ្លើង​ទួល​សង្កែ ជិត ៦០​នាក់ បរាជ័យ​ក្នុង​ការ​យក​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា។

បរាជ័យ​របស់​ក្រុម​ពលរដ្ឋ​នេះ ដោយសារ​តែ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​កង​នគរបាល​រាជធានី​ភ្នំពេញ រារាំង​ពួក​គាត់​នៅ​ខាង​មុខ​ព្រះវិហារ​អិស្លាម នៅ​តំបន់​បឹងកក់ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

គោល​បំណង​របស់​ពលរដ្ឋ​នៅ​ក្នុង​ញត្តិ​នោះ បាន​ស្នើ​ឲ្យ លោក ចន ឃែរី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា ការ​កម្ទេច​លំនៅឋាន និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ជាដើម៖ «គេ​មិន​គោរព​ពាក្យ​សម្ដី​សម្ដេច​ទេ សម្ដេច​ថា​ប្រជាពលរដ្ឋ​ដាក់​ញត្តិ គឺ​ត្រូវ​ដាក់​ឲ្យ​ដល់​ដៃ​សម្ដេច ឲ្យ​សម្ដេច​បាន​ដឹង​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ។ ឥឡូវ​ពួក​ខ្ញុំ​មក​ហើយ នៅ​តែ​ពួក​គាត់​រារាំង​ពួក​ខ្ញុំ​ដដែល»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​សុវត្ថិភាព​ជូន​ប្រមុខ​ការទូត​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​គួរ​មាន​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ប៉ុនប៉ង​ដាក់​ញត្តិ បាន​ស្រែក​ដង្ហោយ​ហៅ​តាម​មេក្រូ​រក​អន្តរាគមន៍​ពី លោក ចន ឃែរី នៅ​នឹង​កន្លែង ហើយ​ក៏​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

To all Khmer people :
Do you want to change a leader or is that good enough for you it is better than Pol Pot?Think about that I told you too many time get up get up for your freedom,better life democracy and so on for your future.Change in 2018 otherwise you will be suffered more and more and don't blame anyone, the choice is your.

Jan 27, 2016 12:21 AM

អ្នក​អាន​អនាមិក

លោក ហ៊ុន សែន ធ្វើរបៀបនេះ កាន់តែ អាក្រក់ឡើង !
គេជេរ ដាក់ទំនាយ សមមុខ ដែលខ្លួនប្រព្រឹត្ត អំពើអាក្រក់មែន !

Jan 26, 2016 07:11 AM

អ្នក​អាន​អនាមិក

>. កញ្ចាស់ ហ៊ុន សែន ខ្លាចអំពើអាក្រក់របស់ខ្លួន ត្រូវគេដឹង ទើបខំ រារាំង សម្បើមណាស់ !

Jan 26, 2016 03:49 AM

គេហទំព័រ​ទាំងមូល