ប័ណ្ណសារព័ត៌មាន
2024-01-14
សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី សោកស្ដាយដែលអាជ្ញាធរខេត្តបានគេចមិនព្រមជួបពួកគាត់ ដើម្បីរកដំណោះស្រាយវិវាទដីធ្លី បន្ទាប់ពីតំណាងសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាទៅជួបអាជ្ញាធរខេត្ត តាមលិខិតកោះហៅ ឲ្យចូលរួមរកដំណោះស្រាយវិវាទដីធ្លីនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ដីកប់សព និងដីចម្ការស្រល់នៅក្នុងខេត្តមណ្ឌលគិរី។
2024-01-12
ពលរដ្ឋនៅបឹងតាមោកអះអាងថា ពួកគាត់នឹងតស៊ូការពារដីលំនៅឋាន ក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅដាក់គ្រឿងចក្រជាច្រើនគ្រឿងជីកប្រឡាយដែលនឹងប៉ះពាល់ដល់ផ្ទះប្រជាសហគមន៍។ មន្ត្រីសង្គមស៊ីវិលថាអាជ្ញាធរ និងរដ្ឋាភិបាលគួរតែគិតពីសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានរបស់ពលរដ្ឋ ហើយជៀសវាងដាច់ខាតប្រើអំពើហិង្សាមកលើពលរដ្ឋ។
2024-01-10
ជនជាតិដើមភាគតិចកួយរស់នៅខេត្តព្រះវិហារចំនួន ២ភូមិ បានដាក់វេនគ្នាយាមដីស្រែចម្ការ និងផលដំណាំរបស់ពួកគាត់ ក្រោយពីបុគ្គលមានលុយមានអំណាច បានប្រើគ្រឿងចក្រឈូសឆាយដីស្រែចម្ការ និងផលដំណាំរបស់អ្នកភូមិជាបន្តបន្ទាប់។
2024-01-07
ប្រជាសហគមន៍ជីអោកនៅខេត្តព្រះវិហារ ដែលកំពុងមានវិវាទដីធ្លី ស្នើទៅអាជ្ញាធរខេត្តកាត់ឆ្វៀលដីស្រែចម្ការរបស់ពួកគេ ចេញពីក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សាន់តាណា (SANTANA AGRO PRODUCTS CO., LTD) របស់ លោក អ៊ុក គឹមសាន។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា មន្ត្រីពាក់ព័ន្ធគួរយកយន្តការមកដោះស្រាយឲ្យប្រជាពលរដ្ឋ។
2024-01-02
ប្រជាពលរដ្ឋរស់នៅស្រុកសណ្ដាន់ ឃុំដងកាំបិត ខេត្តកំពង់ធំ ជាង ៥០គ្រួសារភ័យខ្លាច ក្រុមហ៊ុនចិនបណ្ដេញចេញពីលំនៅឋាន ក្រោយពីផ្ទះរបស់ពួកគាត់ត្រូវបានក្រុមសន្តិសុខរបស់ក្រុមហ៊ុន បាញ់ថ្នាំលើជញ្ជាំងផ្ទះ ដោយបង្ខំឱ្យរុះរើចេញ ចំណែកដីស្រែចម្ការរាបរយហិកតារ ក៏នឹងត្រូវក្រុមហ៊ុនរំលោភយក ដោយពុំទាន់ផ្ដល់សំណងសមរម្យ។
2024-01-02
ជនជាតិដើមភាគតិចរស់នៅភូមិរលួស ឃុំរលួសមានជ័យ លោក ឃន់ គន់ ថ្លែងក្នុងពេលតវ៉ាថា ដីចម្ការរបស់អ្នកភូមិ ដែលអាជ្ញាធរគ្រោងដកហូត មានទំហំសរុបជាង ១០០ហិកតារ ដែលពួកលោកបានដាំដុះ និងអាស្រ័យផល ជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៨៦ ដោយធ្វើចម្ការវិលជុំ សម្រាប់ចិញ្ចឹមជីវិត។
2023-12-29
សកម្មជនដីធ្លីខេត្តកោះកុង លោក មិន អាន់ ស្នើដល់តុលាការកំពូលឱ្យទម្លាក់បទចោទប្រកាន់ ហើយលោកនៅតែអះអាងថា លោកមិនបានក្លែងបន្លំឯកសារ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ។ ការស្នើសុំនេះ បន្ទាប់ពីតុលាការកំពូលបើកសវនាការ នៅព្រឹកថ្ងៃទី២៩ ធ្នូ ហើយគ្រោងប្រកាសសាលដីកា នៅថ្ងៃទី៨ ខែមករាខាងមុខ។
2023-12-29
ពលរដ្ឋដែលបាត់បង់ដីធ្លីលើកឡើងថា ការផ្ដល់សម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជនបានធ្វើឱ្យពួកគាត់បាត់បង់មុខរបរ និងធ្លាក់ក្នុងបំណុលបំណុលជាដើម។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលថ្មីងាកមកដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋ និងដកហូតសម្បទានដីសេដ្ឋកិច្ចដែលពុំបានបម្រើផលប្រយោជន៍ជាតិមកវិញ។
2023-12-26
ពលរដ្ឋ ២៤៧គ្រួសារ រស់នៅខេត្តក្រចេះ ស៊ូស្លាប់ មិនព្រមចាកចេញពីភូមិកំណើតរបស់ពួកគាត់នោះឡើយ បើទោះបីអាជ្ញាធរបានបណ្ដេញពួកគាត់ចេញពីតំបន់នោះក៏ដោយ។
2023-12-25
ពលរដ្ឋជាង ១០០ នាក់ ក្នុងចំណោមពលរដ្ឋ ២៤៧ គ្រួសារ រស់នៅក្នុងភូមិចំនួន ៧ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៥ ធ្នូ បានលើកគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តនេះ ប្រគល់ដីឱ្យពួកគាត់កាន់កាប់ជាក់ស្ដែង និងឈប់បណ្ដេញពួកគាត់ចេញដោយបង្ខំ។
2023-12-25
ពលរដ្ឋរស់នៅក្បែរបឹងតាមោកប្រមាណ២០នាក់នៅថ្ងៃទី២៤ ធ្នូ នាំគ្នាដេកយាមការពារតូបលក់អីវ៉ាន់ពីព្រោះខ្លាចអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើតូបរបស់ពួកគាត់ម្ដងទៀត។ ពួកគាត់អះអាងថា ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរគឺជាការរំខានដល់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ហើយអ្នកខ្លះមិនហ៊ានចេញទៅរកប្រាក់ចំណូលឆ្ងាយពីលំនៅឋានឡើយ។
2023-12-24
បណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តកំពង់ធំឱ្យដឹងថាថ្មីៗនេះ គេឃើញក្រុមហ៊ុនមួយដែលមានស្លាកយីហោជាអក្សរចិន បានដើរបាញ់ថ្នាំក្រហមដើម្បីកំណត់ទីតាំងព្រំដីដែលគេត្រូវឈូសឆាយធ្វើជាទំនប់ទឹកដ៏ធំមួយ ដែលគេមិនទាន់ដឹងពីគោលបំណងច្បាស់នៅឡើយ។
2023-12-24
ប្រជាពលរដ្ឋ នៅឃុំនីពេជនឹងធ្វើដំណើរទៅមុខសាលាខេត្តកំពង់ធំ ទាមទារដំណោះស្រាយ ទំនាស់ដីផ្លូវទៅកាន់ភូមិដូនឈូក ឡើងវិញបើសិនអាជ្ញាធរមិនមានដំណោះស្រាយឱ្យប្រជាពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរគួរធ្វើផ្លូវ និងលើកលែងបទចោទប្រជាពលរដ្ឋឱ្យបានឆាប់ តាមពាក្យសន្យារបស់អាជ្ញាធរ។
2023-12-24
ពលរដ្ឋមានទំនាស់ដីធ្លីមួយចំនួន កំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ខណៈដីធ្លីរបស់ពួកគាត់ត្រូវបានរំលោភបំពានពីអាជ្ញាធររដ្ឋ និងអ្នកមានលុយមានអំណាច។ ពួកគាត់ក៏រងការចោទប្រកាន់តាមផ្លូវតុលាការពីបទព្រហ្មទណ្ឌមួយចំនួនផងដែរ នៅពេលតវ៉ា ទាមទារស្វែងរកដំណោះស្រាយវិវាទដីធ្លី។ តើការរស់នៅរបស់ពួកគាត់ទាំងនោះក្នុងឆ្នាំ២០២៣ យ៉ាងណាដែរ? តើពួកគាត់ មានក្ដីរំពឹងយ៉ាងណាខ្លះនៅក្នុងឆ្នាំថ្មី ខាងមុខនេះ?
2023-12-22
ពលរដ្ឋប្រមាណ៣០០នាក់ តវ៉ានៅមុខសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើឱ្យមេឃុំដោះស្រាយបញ្ហាម្ចាស់ដីមួយកន្លែងមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើផ្លូវធ្វើដំណើរ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរមូលដ្ឋានគួរដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងកសាងផ្លូវជូនប្រជាពលរដ្ឋឱ្យបានឆាប់។